ភ្នំពេញ៖ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) នឹងរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី៖ «មូលដ្ឋានគ្រឹះនៃការសរសេរអត្ថបទព័ត៌មាននិងការថតរូប» ដល់យុវជនចំនួន ២០រូប ដោយឥតគិតថ្លៃ។
បើយោងតាមការផ្សព្វផ្សាយរបស់ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) បានឱ្យដឹងថា WMC នឹងផ្តល់ឱកាសសម្រាប់យុវជនចំនួន២០ ចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី «មូលដ្ឋានគ្រឹះនៃការសរសេរអត្ថបទព័ត៌មាននិងការថតរូប» ដោយសិក្សាឥតគិតថ្លៃ។
ដើម្បីអាចចូលរួមវគ្គបណ្តុះបណ្តាល យុវជនត្រូវមានលក្ខខណ្ឌដូចជា មិនទាន់ចេះសរសេរព័ត៌មានសោះ ឬចេះតិចតួច និងមានការប្តេជ្ញាចិត្តក្នុងការសរសេរអត្ថបទក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល។ចំណែកឯអត្ថប្រយោជន៍ដែលអាចទទួលបានមានដូចជា ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការចូលរួមវគ្គបណ្តុះបណ្តាល ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសរសេរអត្ថបទ និងទទួលបានការប្រឹក្សាយោបល់ពីគ្រូបង្គោល អំពីការសរសេរអត្ថបទ និងអត្ថប្រយោជន៍ផ្សេងៗ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ដល់ ២០ មីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។
ប្រសិនបើមានការចាប់អារម្មណ៍ យុវជនអាចចុះឈ្មោះតាមតំណរភ្ជាប់ https://forms.gle/sTkP2nfs76AZzyiR6 អោយបានត្រឹមថ្ងៃទី ១៧ មីនា ឆ្នាំ២០២៤ ឬចូលឆាណែលតេលេក្រាមដើម្បីតាមដានព័ត៌មាននេះ Telegram:https://t.me/WmcNews។ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) នឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកដែលបានជ្រើសរើសអោយចូលរួមប៉ុណ្ណោះ៕