681 ezgif.com resize
Moneygramott moi1280x163px

ថៅកែជនជាតិថៃ ទទួលបន្ទុកការចំណាយក្នុងការព្យាបាល ពលករខ្មែរចំនួន ២៥នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ថៃ៖ អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី ៦ មីនានេះ បានចេញសេចក្ដីប្រកាស ស្ដីពីករណីពលករខ្មៃរចំនួន ២៥នាក់ ក្នុងនោះមានកុមារចំនួន ៥នាក់ បានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅ ដែលស្ថិតនៅស្រុកណាឌី ខេត្តប្រាជីនបុរី។

បើយោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានទទួលព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសថៃ នៅស្រុកណាឌី ខេត្តប្រាជីនបុរី ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មានពលករខ្មែរចំនួន ២០នាក់ និងកុមារ ៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរពីកន្លែងស្នាក់នៅ នៅក្នុងភូមិខ្លងម៉ាហ្វៃ ដើម្បីទៅធ្វើការងារនៅស្រុកណាឌី ខេត្តប្រាជីបុរី ប្រទេសថៃ។

គ្រោះថ្នាក់នេះ បានបណ្ដាលឲ្យពលករខ្មែររងរបួសធ្ងន់ចំនួន ២នាក់ និងស្រាលចំនួន ២៣នាក់។ ក្រោយពេលកើតហេតុពលករខ្មែរចំនួន ២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រោះបន្ទាន់បញ្ជូនទៅមន្ទីពេទ្យស្រុកកាប៊ីនបុរី ខេត្តប្រាជីនបុរី។ ចំណែកក្នុងរងរបួសស្រាល ក្រោយពីត្រូវបានសង្រោះបឋមរួចហើយ ត្រូវបានថៅកែថៃ ទទួលយកទៅកន្លែងស្នាក់នៅវិញ។

ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ក៏បានបញ្ជាក់ថា រាល់ការចំណាយផ្សេងៗ ក្នុងការព្យាបាលរបួសពលករខ្មែរ ត្រូវបានថៅកែជនជាតិថៃទទួលបន្ទុកព្យាបាលទាំងអស់៕

Khcct banner

អត្ថបទទាក់ទង