Yearendyearend1140x150

អង់គ្លេសផ្ដល់អាហារូបករណ៍១០០%ដល់ស្ដ្រីសិក្សាថ្នាក់អនុបណ្ឌិត ជំនាញ STEM

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

អង់គ្លេស៖ British Council ផ្ដល់អាហារូបករណ៍១០០% ដល់ស្ដ្រីមកពីបណ្ដាប្រទេសចំនួន៣១ ដែលក្នុងនោះក៏មាប្រទេសកម្ពុជា ផងដែរ។ កម្មវិធីអាហារូបករណ៍ British Council Scholarships for Women in STEM ផ្ដល់ឱ្យដល់ស្ដ្រីដែលមានបំណងបន្ដការសិក្សាថ្នាក់អនុបណ្ឌិត ក្នុងវិស័យដែលទាក់ទងនឹងវិទ្យាសាស្ត្រ។

British Council Scholarships for Women in STEM គឺជាឱកាសមួយសម្រាប់ក្មេងស្រី និងស្ត្រីទាំងអស់នៅក្នុង STEM ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យឈានមុខគេមួយនៅចក្រភពអង់គ្លេស។ អាហារូបករណ៍នេះ នៅក្នុងចក្រភពអង់គ្លេស នឹងមិនត្រឹមតែជួយស្ត្រីក្នុង STEM ក្នុងការលើកកម្ពស់ និងពង្រឹងចំណេះដឹង និងជំនាញរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែនឹងអាចបំផុសគំនិតយុវជន និងស្ត្រីឱ្យបន្តអាជីពនេះ។

កម្មវិធីអាហារូបករណ៍ British Council Scholarships for Women in STEM នឹងផ្ដល់ឱ្យទៅលើថ្លៃសាលា និងការចំណាយលើការសិក្សាផ្សេងៗទៀត ការស្នាក់នៅ សំបុត្រយន្ដហោះ ទិដ្ឋាការ ធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភប្រចាំខែ ពិសេសស្ដ្រី ដែលមានកូននៅក្នុងបន្ទុក ត្រូវបានលើកទឹកចិត្ត។

British Council មានគោលបំណងផ្តល់ឱកាសដល់ស្ត្រីដែលមានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ឬមុខជំនាញដែលពាក់ព័ន្ធ។ អាហារូបករណ៍ British Council គឺសម្រាប់ស្ត្រីមកពីអាមេរិក អាស៊ីបូព៌ា បាល់កង់ខាងលិច អាស៊ីខាងត្បូង អាស៊ីកណ្តាល ប្រេស៊ីល អេហ្ស៊ីប ម៉ិកស៊ិក និងប្រទេសតួកគី។ British Council បានសហការជាមួយសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេស ដែលបេក្ខជនទទួលអាហារូបករណ៍នឹងបន្តថ្នាក់អនុបណ្ឌិត។ កម្មវិធីអាហារូបករណ៍នេះ នឹងផ្តល់អំណាចឱ្យស្ដ្រីធ្វើបានច្រើនក្នុងអាជីពរបស់ពួកគេ នឹងអាចផ្លាស់ប្តូរជីវិតរបស់ពួកគេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង