ភ្នំពេញ៖ ដើម្បីជាការអបអរទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នឹងមានការធ្វើកម្មវិធីនៅក្នុងបរិវេណ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ( ខាងជើងព្រះបរមរាជវាំង) ចាប់ផ្តើមពីម៉ោង ៤:៣០ នាទី ដល់ ១០:៣០ នាទីយប់។
បើតាមការផ្សព្វផ្សាយនៃ ពិព័រណ៍ ទេពកោសល្យ និងស្នាដៃ សាលា រចនា បានឱ្យដឹងថា ដើម្បីជាការអបអរទិវាវប្បធម៌ជាតិ មានកម្មវិធីមួយប្រព្រឹត្តទៅនៅក្នុងបរិវេណ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបើកឱ្យសាធារណជនចូលរួមដោយសេរីមិនមានការគិតថ្លៃនោះទេ។
កម្មវិធីមួយនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលត្រូវបានរៀបចំឡើងដោយគណកម្មការនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ពិសេសជាងនេះទៅទៀត កម្មវិធីនេះមានឆ្លុះបញ្ចាំងពីវប្បធម៌ ដូចជា ការប្រគុំតន្រ្តីហោមរោង របាំក្បាច់បុរាណ តាខឹង របាំប្រពៃណី រៃ និងស្រមោច ល្ខោននិយាយ រឿងកន្ទុយបារី និងមានផ្សេងទៀតជាច្រើនដូចដែលបានបង្ហាញក្នុងរៀបវារៈក្នុងរូបភាពខាងលើនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ៥ មីនា ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០ ដល់ ១០:៣០ ដល់ ១០:៣០ នាទីយប់។