Cctimesw1140xh150cm copy

HACKER កូរ៉េខាងជើងចូលលួចទិន្នន័យផលិត«បន្ទះឈីប»របស់កូរ៉េខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនាល្ងាចថ្ងៃច័ន្ទម្សិលមិញនេះថា ក្រុមចោរព័ត៌មានវិទ្យា(HACKER)របស់កូរ៉េខាងជើងបានបំបែកចូលទៅក្នុងក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូងយ៉ាងតិចចំនួន ២ដង។ ដំណឹងនៃចោរព័ត៌មានកូរ៉េខាជើងចូលលួចនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានព្រមានកូរ៉េខាងជើងអាចបង្ករឿងដូចជាការវាយប្រហារតាមអ៊ីនធឺណិត ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតសភារបស់កូរ៉េខាងត្បូងក្នុងខែមេសាខាងមុខនេះ។

សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS) National Intelligence Service បាននិយាយថា ក្រុមហ៊ុនកូរ៉េខាងត្បូងគឺជាគោលដៅសំខាន់របស់ពួក Hacker កូរ៉េខាងជើងតាំងពីចុងឆ្នាំមុន ហើយក្រុមស៊ើបការណ៍សម្ងាត់ក៏បានអំពាវនាវឱ្យមានសន្តិសុខកាន់តែតឹងរ៉ឹងបន្ថែមទៀតដល់ប្រព័ន្ធបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង។NIS (National Intelligence Service) បន្តថាប្រទេសកូរ៉េខាងជើងបានជ្រៀតចូលម៉ាស៊ីនមេរបស់ក្រុមហ៊ុនពីរនៅក្នុងខែធ្នូ និងខែកុម្ភៈ ដោយបានលួចគំនូររចនាផលិតផល និងរូបភាពនៃគ្រឿងបរិក្ខាររបស់ពួកគេ ។ មន្រ្តីកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងប្រហែលជាកំពុងរៀបចំផលិត semiconductors ផ្ទាល់របស់ខ្លួនបន្ទាប់ពីប្រឈមមុខនឹងការលំបាកក្នុងការទិញបន្ទះឈីបពីក្រៅប្រទេស ដោយសារការដាក់ទណ្ឌកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង