Cctimesw1140xh150cm copy

អនុប្រធានាធិបតីអាម៉េរិកអំពាវនាវឲ្យមាន«បទឈប់បាញ់»ជាបន្ទាន់នៅតំបន់ហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អនុប្រធានាធិបតីអាម៉េរិកលោកស្រី Kamala Harris

អាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោកស្រី Kamala Harris បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងរយៈពេល ៦ សប្តាហ៍រវាងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ការអំពាវនាវរបស់លោកស្រីនេះធ្វើឡើងដើម្បីសង្រ្គោះពលរដ្ឋស្លូតត្រង់ និងដើម្បីបើកច្រកមនុស្សធម៌សង្រ្គាះកុមារដែលកំពុងតែរងគ្រោះក្នុងតំបន់សង្រ្គាម។

បើតាមលោកស្រី Kamala Harris បានអះអាងថា "ដោយមើលឃើញពីទំហំដ៏ធំធេងនៃការឈឺចាប់ និងសម្លាប់រង្គាលនៅក្នុងតំបន់ Gaza ខ្ញុំសូមស្មើឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយសម្រាប់រយៈពេលប្រាំមួយសប្តាហ៍ក្នុងតំបន់ដែលកំពុងតែមានជម្លោះ។មន្ត្រីជាន់ខ្ពស់អាម៉េរិកមួយរូបកាលពីថ្ងៃសៅរ៍បាននិយាយថា អ៊ីស្រាអែលបានទទួលយកកិច្ចព្រមព្រៀងនេះនឹងគ្រោងបញ្ឈប់សង្រ្គាមរយៈពេលប្រាំមួយសប្តាហ៍ ប្រសិនបើក្រុមហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំងដែលខ្លួនបានចាប់យកទៅ។

គួរបញ្ជាក់ថាការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាបានបណ្តាលឱ្យមនុស្សប្រហែល ១,១៦០ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខរបស់ AFP ផ្អែកលើតួលេខផ្លូវការរបស់ក្រសួងការពារជាតិអ៊ីស្រាអែលដែលមានមនុស្សប្រហែល ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។កងទ័ពអ៊ីស្រាអែលនិយាយថា ចំណាប់ខ្មាំង ១៣០ នាក់នៅតែបន្តនៅតំបន់ហ្គាហ្សា ដែលក្នុងនោះ ៣១ នាក់ត្រូវបានស្លាប់។ការឆ្លើយតបខាងយោធារបស់អ៊ីស្រាអែលបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនជាង ៣០,៤១០ នាក់បានស្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង