681 ezgif.com resize
Swift cc time

យុវជនខ្មែរ៦រូបជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ យុវជនកម្ពុជាចំនួន ៦រូប បានជាប់អាហារូបករណ៍រដ្ឋាភិបាលកូរ៉េ GKS-U ឆ្នាំ២០២៤ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង។ យុវជនទាំង៦រូបនេះ នឹងទៅសិក្សានូវជំនាញខុសៗគ្នា និងនៅសាកលវិទ្យាល័យផ្សេងពីគ្នា ផងដែរ។

និស្សិតជ័យលាភី៦រូប ដែលបានជាប់អាហាររូបករណ៍ GKS-U ឆ្នាំ២០២៤ រួមមាន និស្សិត អ៊ុយ ដេវីន សិក្សាបរិញ្ញាបត្រផ្នែកច្នៃម៉ូត នៅសាកលវិទ្យាល័យ Daejeon។ និស្សិត នួន រម្យនា បរិញ្ញាបត្រគីមីវិទ្យា នៅសាកលវិទ្យាល័យជាតិ Chungbuk, និស្សិត វ៉ង់ សុខវុន បរិញ្ញាបត្រផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិ Pusan, និស្សិត ធូណា លីនីន បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យជាតិ Pukyong, និស្សិត អ៊ុក ពុធបញ្ញា បរិញ្ញាបត្រវិស្វកម្មទីក្រុង នៅសាកលវិទ្យាល័យជាតិ Jeonbuk, និង និស្សិត សួស ខេមករា បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ Yeungnam៕

Khcct banner

អត្ថបទទាក់ទង