Img 1426
Swift cc time

នាយកដ្ឋានភាពយន្តស្នើឱ្យមហាជនខ្មែរគិតពី«ប្រយោជន៍ជាតិជាធំ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

ភ្នំពេញ៖ អាកាសធាតុខែប្រាំងក្តៅខ្លាំង តែប្រធានបទក្នុងបណ្តាញសង្គមនាពេលនេះ រឹតតែក្តៅ សង្ឃឹមថាទាំងអស់គ្នា នឹងគិតពីផលប្រយោជន៍ជាតិជាធំ ហើយចៀសវាងភាពច្រំដែលនៃប្រវត្តិសាស្ត្រ។ នេះបើតាមការលើកឡើងរបស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត បានលើកឡើងនៅលើបណ្ដាញសង្គមរបស់លោកថា អាកាសធាតុខែប្រាំងក្តៅខ្លាំង តែប្រធានបទក្នុងបណ្តាញសង្គមនាពេលនេះ រឹតតែក្តៅ សង្ឃឹមថាទាំងអស់គ្នា នឹងគិតពីផលប្រយោជន៍ជាតិជាធំ ហើយចៀសវាងភាពច្រំដែលនៃប្រវត្តិសាស្ត្រ។ ការលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីប្រជាជនខ្មែរប្រតិកម្មចំពោះខ្សែភាពយន្ដខ្មែរ រឿងម៉ែក្រឡាភ្លើង ដែលចាក់ផ្សាយក្នុងរោងភាពយន្ដ នាប្រទេសថៃ គ្មានអ្នកទស្សនា។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៣ ប្រជាជនកម្ពុជាមួយចំនួនបានដុតស្ថានទូតថៃប្រចាំកម្ពុជា ក្រោយតារាថៃម្នាក់បានអះអាងថាប្រាសាទអង្គរវត្ត គឺជាប្រាសាទរបស់ថៃ បើចង់ឱ្យនាងមកសម្ដែងនៅកម្ពុជា ត្រូវប្រគល់ប្រាសាទអង្គរវត្តមកឱ្យថៃវិញ។ ក្នុងការធ្វើបាតុកម្មនេះខាងភាគីថៃខាតបង់ ៥៦លានដុល្លារអាមេរិក ដោយឡែកខាងភាគីកម្ពុជាសងថ្លៃខូចខាត ៦លានដុល្លារអាមេរិក ចំពោះការដុតបំផ្លាញស្ថានទូតថៃប៉ុណ្ណោះ ហើយគ្រានោះព្រំដែន កម្ពុជា-ថៃ បានបិទរយៈពេល៣ខែ។ បន្ទាប់មកកម្ពុជាប្រកាសដាក់បំរាមបិទរឿងភាគថៃទាំងអស់មិនឱ្យមាននៅកម្ពុជា រយៈពេល ១០ឆ្នាំ៕

រូបភាពដែលស្ថានទូតថៃប្រចាំកម្ពុជា ត្រូវបានដុត កាលពីឆ្នាំ២០០៣


Khcct banner

អត្ថបទទាក់ទង