ភ្នំពេញ៖ ក្លឹបអ្នកដឹកនាំវ័យក្មេង នៃសាលាភាសាបរទេសខេមអាស៊ាន កំពុងធ្វើការរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ស្រ្តី និងភាពជាអ្នកដឹកនាំ» នៅថ្ងៃ ៧ មីនា នៅទីតាំង សាលាភាសាបរទេសខេមអាស៊ាន សាខាក្បាលថ្នល់។
បើតាមការផ្សាយរបស់ក្លឹបអ្នកដឹកនាំវ័យក្មេងនៃសាលាភាសាបរទេសខេមអាស៊ាន បានឱ្យដឹងថា ដើម្បីអបអរទិវាសិទ្ធនារីអន្តរជាតិ ពួកគេនឹងរៀបចំសិក្ខាសាលានឹងប្រព្រឹត្តទៅដោយមានការចូលរួមពីភ្ញៀវកិត្តិយសមកពីស្ថាប័នផ្សេងៗ ដែលនឹងចែករំលែកបទពិសោធន៍ ចំណេះដឹង ក្នុងការសិក្សា និងការងារ។
កម្មវិធីសិក្ខាសាលាមួយនេះ ធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្ត និងជម្រុញស្រ្តី ដើម្បីក្លាយជាអ្នកដឹកនាំ រួមទាំងសម្រេចក្តីស្រមៃរបស់ពួកគេ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅទីតាំងសាលាភាសាបរទេសខេមអាស៊ានសាខាក្បាលថ្នល់ នៅថ្ងៃទី ៧ មីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ ដល់ ១១:៣០ នាទីព្រឹក។ ដើម្បីចូលរួមកម្មវិធីនេះ តម្រូវឱ្យមានការចុះឈ្មោះជាមុនសិនតាមរយៈ QR Codeដែលមានដាក់ក្នុងរូបភាពខាងលើ។
គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះមានការចូលរួមពីអ្នកបង្កើតមាតិាល្បីៗដែលជាយុវនារីដែលកំពុងមានប្រជាប្រិយភាពក្នុងសង្គម និងកំពុងតែជម្រុញការលើកទឹកចិត្តយុវជនជាច្រើននៅក្នុងបណ្តាញសង្គម៕