ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០១ មីនានេះ បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នឹងមានតម្លៃ៤.៣០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.២០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាក្នុង តម្លៃ ៤ ៣០០រៀល/លីត្រ(ចុះថ្លៃ ៥០រៀល) និងម៉ាស៊ូតត្រូវលក់ ៤ ២០០រៀល/លីត្រ(ចុះថ្លៃ ១០០រៀល) ក្នុង១លីត្រ។
គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាក្នុងតម្លៃ ៤ ៣៥០រៀល/លីត្រ និងម៉ាស៊ូតត្រូវលក់ ៤ ៣០០រៀល/លីត្រ៕