Cctimesw1140xh150cm copy

រដ្ឋសភាបោះឆ្នោតជ្រើសតាំង លោក សុខ ឥសាន និងលោក ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក សុខ ឥសាន និងលោក ហេង ហាលីម ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ១មីនានេះ។

ក្នុងចំណោមបេក្ខជន៤រូប លោក សុខ ឥសាន ទទួលបានសំឡេងគាំទ្រទាំង១១៣សំឡេងពីតំណាងរាស្ត្រក្នុងតំណែងដែលមានវត្តមាន ខណៈលោក ហេង ហាលីម ទទួលបានសន្លឹកឆ្នោតយល់ព្រមចំនួន១១២។ លោក អ៊ា ឃីម៉េង និងលោក ឌី ទេពកោសល្យ ទទួលបានត្រឹម២សំឡេងរៀងៗខ្លួនប៉ុណ្ណោះ។លោក សុខ ឥសាន និងលោក ហេង ហាលីម ក្លាយជាសមាជិក២រូបនៃព្រឹទ្ធសភា ដែលត្រូវបានជ្រើសរើសតាំងដោយរដ្ឋសភា តាមសំឡេងមតិភាគច្រើន ខណៈសមាជិក២រូបផ្សេងទៀតក្នុងត្រូវចាត់តាំងដោយព្រះមហាក្សត្រ។

គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភាមានសរុបចំនួន៦២រូបដោយកើតចេញពីការបោះឆ្នោត៥៨រូបកើតចេញពីការបោះឆ្នោតជ្រើសរើសដោយសមាជិករដ្ឋសភាចំនួន២រូប និង២រូបជ្រើសតាំងដោយព្រះមហាក្សត្រ។ លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ បាន៣អាសនៈ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង