Cctimesw1140xh150cm copy

ភ្លើងឆេះអាគារនៅបង់ក្លាដែស បណ្តាលឲ្យស្លាប់មនុស្ស៤៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ដាកា៖ យ៉ាងហោចណាស់មនុស្សចំនួន ៤៤នាក់ ត្រូវបានសម្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះអគារខ្ពស់មួយកន្លែង ក្នុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស។ សាកសពចំនួន ៣៣ នាក់ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ Dhaka Medical College និង ១០ នាក់ផ្សេងទៀតទៅកាន់វិទ្យាស្ថានជាតិនៃការវះកាត់ Sheikh Hasina ក្នុងទីក្រុង ដាកា ។

លោក Anwarul Islam អធិការនៃសេវាអគ្គីភ័យ និងទីស្នាក់ការកណ្តាលការពារជនស៊ីវិលនៅទីក្រុង ដាកា បានអះអាងថាមានមនុស្សប្រហែល ៧៥ នាក់ រួមទាំង ៤២ នាក់នៅក្នុងស្ថានភាពសន្លប់ត្រូវបានជួយសង្គ្រោះពី "តំបន់គ្រោះថ្នាក់" ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ លោកបានបន្តថា ក្រុមសង្រ្គោះបន្ទាន់បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅដល់ បន្ទាប់ពីទទួលបានព័ត៌មានអំពីអគ្គិភ័យនៅម៉ោងប្រហែល ៩ និង ៣០ នាទីយប់ ដោយក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿងបានចុះទៅដល់កន្លែងកើតហេតុ ហើយបានពន្លត់ភ្លើងនៅម៉ោងប្រមាណ១១និង៣០នាទីយប់។ ជុំវិញនៃមូលហេតុនៃការឆាបឆេះអាគារនេះត្រូវបានប៉ូលីសក្នុងតំបន់កំពុងបើកការស៊ើបអង្កេតបន្ត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង