Cc time web banner 054637

រលកកម្តៅវៀតណាមជាង«៤០អង្សារសេ»កំពុងវាយប្រហារពលរដ្ឋក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
កសិករម្នាក់ឆ្លងព្រែកដែលរីងស្ងួតស្ទើរទាំងស្រុងក្នុងខេត្ត Ca Mau ភាគខាងត្បូងប្រទេសវៀតណាម ដែលបានរងផលប៉ះពាល់ដោយសាររលកកម្ដៅ

វៀតណាម៖ ទីភ្នាក់ងារឧតុនិយមវៀតណាមបានប្រកាស នៅថ្ងៃទី ២៨ កុម្ភៈ ថាភាគខាងត្បូងប្រទេសវៀតណាមដែលជាតំបន់យុទ្ធសាស្ត្រសម្រាប់ដាំដុះស្រូវ កំពុងរងការវាយប្រហារពីរលកកម្តៅខ្លាំងហួសហេតុខុសប្រក្រតី។ ការកើនឡើងកម្តៅនេះបានធ្វើឲ្យកសិករវៀតណាមកំពុងជួបការលំបាកនៃភាពរាំងស្ងួត និងការដឹកជញ្ជូនដំណាំរបស់ពួកគេ ដោយសារកម្រិតទឹកទាបនៅក្នុងប្រឡាយតាមតំបន់។

មន្ត្រីឧតុនិយម បានឲ្យដឹងថា ក្នុងរយៈពេលដែលកំដៅកើនឡើងខ្លាំង បានចាប់ផ្តើមកាលពីថ្ងៃទី ៩ ខែកុម្ភៈ ដោយសីតុណ្ហភាពឡើងដល់ ៣៨ អង្សារសេ ដែលខ្ពស់មិនធ្លាប់មាន សម្រាប់ខែកុម្ភៈនៅភាគខាងត្បូងប្រទេសវៀតណាម។ ហើយគេរំពឹងអាកាសធាតុអាចកើនឡើងក្តៅខ្លាំងបន្ថែមទៀត រហូតដល់ ៣៩ អង្សារសេក្នុងខែមេសា និងឧសភា។

គួរបញ្ជាក់ថាតំបន់ភាគខាងត្បូងប្រទេសវៀតណាម តែងតែមានអាកាសធាតុក្តៅខ្លាំងបំផុត នៅខែមេសា ឬនៅខែឧសភា ដោយសីតុណ្ហភាពអាចឡើងដល់៣៩អង្សា។ នៅឆ្នាំ២០២៤នេះ រលកកម្តៅបានឡើងខ្ពស់ខ្លាំងមុនរដូវ ហើយអូសបន្លាយពេលយូរខែទៀត និងមានលក្ខណៈក្តៅខ្លាំងជាមួយសីតុណ្ហភាពពី ៣៧-៣៨អង្សា។ អាកាសធាតុក្តៅចម្លែកខុសធម្មតា និងអាចធ្វើឲ្យរងនូវផលប៉ះពាល់ទូទៅនៃការប្រែប្រួលអាកាសធាតុពិភពលោក។ អ្នកវិទ្យាសាស្ត្របានព្រមានថា អាកាសធាតុកំពុងកើនឡើងកម្ដៅខ្លាំង ដោយសារការកើនឡើងកម្ដៅនៃផែនដី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង