Cctimesw1140xh150cm copy

កាន់តែពិសេស! បើកឆាកឆ្នាំថ្មី ២០២៤ ក្រុមហ៊ុនលក់រថយន្តខ្នាតយក្សមួយនេះ បើកសម្ពោធជាផ្លូវការកំពូលរថយន្តទំនើបលំដាប់អភិជន ម៉ូឌែល GN8

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ក្រុមហ៊ុន THH Import Export Co., Ltd បានប្រារព្ធកម្មវិធីបើកសម្ពោធជាផ្លូវការ កំពូលរថយន្តទំនើបលំដាប់អភិជន ម៉ូឌែល GN8 ជារថយន្តសេរីថ្មីរបស់ GAC MOTOR ដែលមានការរចនាទំនើបទាន់សម័យលំនាំរថយន្តតាមបែបអនាគត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមហ៊ុន THH IMPORT EXPORT Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនក្នុងស្រុក TH Group ដែលទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់របស់ GAC ផ្តាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ២០២០ មក ពីក្រុមហ៊ុន GAC Motor របស់ប្រទេសចិន។ បច្ចុប្បន្ននេះ ក្រុមហ៊ុន TH Group មានអាជីវកម្មសំខាន់ៗចំនួន ៣ប្រភេទរួមមាន៖ ទី១៖ រថយន្ត, ទី២៖ ភោជនីយដ្ឋាន និងអាហារសម្រន់ និងទី៣៖ ហាងលក់ទំនិញរាយជាដើម។

ប្រិយមិត្តច្បាស់ជាស្គាល់ច្បាស់ហើយនូវម៉ាកយីហោក្រុមហ៊ុនលក់រថយន្តលំដាប់យក្សចិន GAC Motor មួយនេះហើយ ដែលឈ្មោះពេញ៖ «Guangzhou Automobile Group Co., Ltd.» គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន ដែលមានដើមកំណើតតាំងពីឆ្នាំ ១៩៥៥ មកម្ល៉េះ។ ហើយម៉ាកយីហោ GAC គឺជាម៉ាកយីហោរថយន្តរបស់ ប្រទេសចិនតែមួយគត់ ដែលទទួលបានពានរង្វាន់ J.D Power ៨ឆ្នាំ ជាប់ៗគ្នា ទៅលើផ្នែកគុណភាព ភាពធន់ប្រើប្រាស់បានយូរ និងទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ របស់អតិថិជន។ បច្ចុប្បន្នម៉ាកយីហោ GAC កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងនៅក្នុងបណ្តារទីផ្សារលក់រថយន្តធំៗជុំវិញពិភពលោក ជាពិសេសនៅតំបន់ អាស៊ី អឺរ៉ុប អាមេរិចខាងត្បូង និងមជ្ឈិមបូព៌ា។ ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនសម្រេចបានការលក់រថយន្តថ្មីរបស់ខ្លូនរហូតទៅដល់ ២,៥០៤,៩៧៥ គ្រឿង។

ដោយសង្កេតមើលឃើញអំពីតម្រូវការរបស់អតិថិជនលើរថយន្តបែប ប្រណីត ដែលបំពាក់នូវច្ចេកវិទ្យាទំនើបៗ ប្រភេទ Full Option និងមានតម្លៃសមរម្យ និងកំណើន នៃការគាំទ្រនូវម៉ាយីហោររថយន្ត GAC ជាបន្តបន្ទាប់ទើបកាលពីចុងឆ្នាំ២០២៣ ក្រុមហ៊ុន GAC MOTOR Cambodia បានសម្ពោធលក់ជាផ្លូវការរថយន្តថ្មី២ ម៉ូឌែល គឺ All New EMKOO និង All-New GS3 EMZOOM ជាប្រភេទ SUV ០៥ កៅអី ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនសំណាក់អតិថិជន។

យ៉ាងណាមិញកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន GAC MOTOR Cambodia បានរៀបចំកម្មវីធីដ៏ធំអស្ចារ្យមួយ ដែលជារាត្រីនៃកម្មវិធីប្រគល់រថយន្តលំដាប់អភិជន ដែលជាម៉ូឌែលថ្មីមួយទៀត ប្រភេទ MPV VIP ០៧កៅអី គឺ GN8 សេរីឆ្នាំ២០២៤ ចំនួន ៣០គ្រឿង ជូនអតិថិជនដែលបានកក់សម្រាប់ស្តុកជើងទីមួយកាលពីចុងឆ្នំា ២០២៣។

លើសពីនេះទៀត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន GAC MOTOR Cambodia ពិតជាមានមោទនភាពមែនទែន ដែលបានរៀបចំនូវកម្មវិធីបើកសម្ពោធលក់ជា ផ្លូវការរថយន្តថ្មីមួយម៉ូឌែលទៀតគឺ GAC GN8 សេរីឆ្នាំ២០២៤ ប្រភេទ MPV ០៧កៅអី ដែលជាកំពូលរថយន្តលំដាប់អភិជន សម្រាប់ដើមឆ្នាំ២០២៤នេះ។ ហើយអ្វីដែលកាន់ តែពិសេសទៀតនោះ ប្រទេសកម្ពុជា គឺជាប្រទេសទី៣ នៅលើពិភពលោកដែលទទួលបានសិទ្ធលក់កំពូលរថយន្ត GN8 ជាផ្លូវការមុនគេផងដែរ ដែលប្រទេសទី១ គឺអារ៉ាប់ ទី២ ភីលីពីន និងទី៣ គឺប្រទេសកម្ពុជាយើងតែម្តង។

ចំពោះរថយន្ត MPV VIP 07 កៅអី ម៉ូឌែល GN8 សេរីឆ្នាំ ២០២៤ នេះ ត្រូវបានរចនាឡើងថ្មីទាំងស្រុងដោយយកលំនាំតាម សត្វតោ បង្ហាញមកនូវភាពអង់អាច និងឧត្តមភាពខ្ពស់ សម្រាប់អតិថិជនជាអ្នកជំនួញ គ្រួសារលំដាប់អភិជន និងបណ្ដារបុគ្គលល្បីៗ។ វាបានបំពាក់មកនូវគ្រឿងបរិក្ខាប្រណិត «កៅអីប្រភេទ VIP មានមុខងារ massage (ក្តៅ ត្រជាក់) និង បច្ចេកទេសទំនើបៗ (ប្រព័ន្ធបើកបរ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គ» ដើម្បីផ្ដល់ជូននូវផាសុខភាព និងសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរ។

កម្មវិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌល ដឹ ព្រីមៀរ សែនធឺ សែនសុខ រាជធានីភ្នំពេញ ដោយប្រទះឃើញជាមួយនឹងមានវត្តមានចូលរួមពីសំណាក់អធិបតី ភ្ញៀវកិត្តិយស ក៏ដូចជាអតិថិជនលំដាប់អភិជន និងអ្នកជំនួញជាន់ខ្ពស់ជាច្រើនរូប ព្រមទាំងបងប្អូនសារពត៌មាន ដែលបានទន្ទឹងរង់ចាំនូវការមកដល់នៃ កំពូលរថយន្ត VIP MPV របស់ក្រុមហ៊ុន GAC ម៉ូឌែលនេះ។

ក្រុមហ៊ុនបានសង្ឈឹមថា ការនាំចូលនូវរថយន្តម៉ូឌែល GN8 នេះនឹងបំពេញនូវតម្រូវការរបស់ អតិថិជន ដែលនិយមប្រើប្រាស់នូវរថយន្តប្រភេទ MPV ដោយផ្តល់ជាជម្រើសថ្មី សម្រាប់អតិថិជនដែលកំពុងស្វែងរកនូវរថយន្តទំនើបបែបអនាគត់ ប្រណីត គុណភាពខ្ពស់ មានប្រព័ន្ធសុវត្ថិភាពគ្រប់ជ្រុងជ្រោយ សន្សំសំចៃខ្ពស់ និងមានតម្លៃសមរម្យ។

នាឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនសូមប្រកាសនាំចូល និងលក់ជាផ្លូវការនូវរថយន្តម៉ូឌែល GN8 សេរីថ្មីឆ្នាំ២០២៤ ប្រភេទ MPV ០៧កៅអី កំរិត GX Master ដែលជា Spec. របស់ប្រទេសអារ៉ាប់ ក្នុងតម្លៃត្រឹមតែ $៧៥,០០០ដុល្លា តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា រាល់ការទិញរថយន្តពី GAC MOTOR Cambodia លោកអ្នកនឹងទទួលបានការធានាគុណភាពរយៈពេលវែងពីរោងចក្រផ្ទាល់រហូតដល់ ០៥ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ ដែលជាគោលការណ៍ធានាជាសកល និងទទួលបានការថែរទាំឥតគិតថ្លៃ ០២ឆ្នាំ ឬ ២០,០០០ គីឡូម៉ែត្រ ផងដែរ។

សូមរំលឹកផងដែរថា GAC មិនត្រឹមតែផលិតឡានយីហោផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតឡានអោយម៉ាកយីហោល្បីៗផ្សេងទៀត ក៏ដូចជា ចាប់ដៃគូរួមគ្នា ជាមួយម៉ាកយីហោជាច្រើនទៀតដូចជា GAC Toyota, GAC Honda, GAC Mitsubishi នឹងGAC AION ផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់រថយន្តរបស់ GAC ទាំងអស់ សុទ្ធតែត្រូវបានឆ្លងកាត់ការធ្វើតេស្តលើសពីការប្រើប្រាស់ទូទៅ សរុប៤ លានគីឡូម៉ែត្រឯណោះ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង