681 ezgif.com resize
Moneygramott moi1280x163px

អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើការសម្អាត និងចុះបញ្ជីថ្មដែលបែកបាក់ នៅប្រាសាទអ្នកតាវាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានធ្វើការរៀបចំសម្អាត និងចុះបញ្ជីថ្មនៅប្រាសាទអ្នកតាវាំង ដែលបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុង ដោយសារកត្តាធម្មជាតិ អាយុកាល និងកត្តាមនុស្ស។

ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាជាច្រើន ដោយរួមមានកត្តាធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។ ដើម្បីកិច្ចការងារអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិអប្សរា បានធ្វើការរៀបចំសម្រង់ថ្ម ដែលធ្លាក់រាយប៉ាយនៅជុំវិញនោះ ដើម្បីស្វែងរកថ្ម រួចធ្វើការសម្អាត និងរៀបផ្គុំប្រាសាទឱ្យមានរូបរាងឡើងវិញ។

លោក រស់ វិសុទ្ធ មន្ត្រីអភិរក្សប្រាសាទភ្នំក្រោម នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា រយៈពេលជាងមួយខែកន្លងមកហើយ ដែលក្រុមការងារនៃនាយកដ្ឋានលោក បានចុះមកកាន់ទីតាំងប្រាសាទអ្នកតាវាំងនេះ ពិនិត្យមើលកិច្ចការងារមួយចំនួន ដើម្បីអភិរក្សប្រាសាទ ដែលរងការខូចខាតទ្រុឌទ្រោម នៅសល់តែគ្រឹះខាងក្រោម ថ្មធ្លាក់រាយប៉ាយ និងមានការរំលោភបំពានពីសំណាក់ពលរដ្ឋរស់នៅក្បែរៗនោះ ដោយបានចាក់ដីលុប និងសាងសង់សំណង់ថ្មីពីលើ៕


Khcct banner

អត្ថបទទាក់ទង