Cctimesw1140xh150cm copy

កម្ពុជា-ម៉ុងហ្គូលី ចុះMOUលើវិស័យទេសចរណ៍ និងជំរុញជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ម៉ុងហ្គូលី៖ កម្ពុជា-ម៉ុងហ្គូលី នៅថ្ងៃទី ២៤ កុម្ភៈ បានចុះអនុស្សរណៈយោគយល់គ្នា MoU ទាក់ទងនឹងវិស័យទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដែលធ្វើឡើងក្នុងសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) លើកទី៧ នៅរដ្ឋធានីអ៊ូឡានបាទ័រ ប្រទេសម៉ុងហ្គោលី។

ក្នុងពិធីនេះ មានការចូលរួមពីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកស្រី Nomin Chinbat រដ្ឋមន្ត្រីក្រសួងវប្បធម៌ម៉ុងហ្គោលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ក្នុងការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរទៅថ្ងៃអនាគតផងដែរ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង