Cctime 6monthsfree desktop
Cc times  web banner kh (2)

កីឡាករទូកក្តោងកម្ពុជា២រូបឈ្នះ«មេដាយប្រាក់ និងសំរឹទ្ធ»ក្នុងការប្រកួតនៅសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សិង្ហបុរី៖ កីឡាករទូកក្តោងកម្ពុជាចំនួន ២រូប បានឈ្នះមេដាយប្រាក់ និងមេដាយសំរឹទ្ធ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសឹង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno 293 ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤។ នៅក្នុងនៅកីឡាករ សែម ប្រុសពៅ បានឈ្នះមេដាយប្រាក់ ខណៈកីឡាករ កែវ ភារុណ ឈ្នះមេដាយសំរិទ្ធិ។

ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសឹង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ នៅប្រទេសសឹង្ហបុរី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ចប់ទៅដោយជោគជ័យ ហើយកីឡាករទូកក្តោងកម្ពុជាទទួលបានលទ្ធផលល្អប្រសើរ ដោយ កីឡាករ សែម ប្រុសពៅ ទទួលបានមេដាយប្រាក់ ១គ្រឿង និងកីឡាករ កែវ ភារុណ ទទួលបានមេដាយសំរិទ្ធិ ១គ្រឿង ក្នុងចំនោមកីឡាករចំនួន ៨រូប លើវិញ្ញាសា Windsurfing Techno 293 Plus Open។

នេះគឺជាភាពជោគជ័យថ្មីមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅដើមឆ្នាំ២០២៤ ដែលក្រុមកីឡាករទូកក្តោងបានឈ្នះមេដាយកម្រិតទ្វីបអាស៊ី ពីការប្រកួតកីឡាទូកក្តោងប្រភេទ Techno ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤។

សូមបញ្ជាប់ថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា គ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី ចេញទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ ដែលមានដូចជា ព្រឹត្តិការណ៍ Thailand Windsurfing Championship 2024 (Event2) នៅប្រទេសថៃ នាដើមខែមីនាខាងមុខនេះ ដើម្បីប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង