Cctimesw1140xh150cm copy

អ្នកទៅ«បោះឆ្នោតព្រឹទ្ធសភា»មានចំនួនសរុប១១.៧៣០នាក់ជិត១០០ភាគរយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ និង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃអាទិត្យ ទី២៥កុម្ភៈ មានចំនួនសរុប ១១.៧៣០នាក់ ស្មើ៩៩.៨៦ភាគរយ។ ការបោះឆ្នោតព្រឹទ្ធសភានេះ មានគណបក្ស៤ ចូលរួមប្រកួតប្រជែងគ្នា ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។

គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានគូសបញ្ជាក់ថា បន្ទាប់ពីដំណើរការបោះឆ្នោតបានចប់សព្វគ្រប់ បានបង្ហាញលទ្ធផលបឋម ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន សំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និង គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤ សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។

គួរបញ្ជាក់ថា ក្រៅពីសមាជិកព្រឹទ្ធសភាទាំង៥៨រូបដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ សមាជិកព្រឹទ្ធសភា២ រូប នឹងត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានភាគីពាក់ព័ន្ធចាត់ទុកថា ដំណើរការល្អ ត្រឹមត្រូវយុត្តិធម៌ តាមច្បាប់កំណត់។នេះបើតាមគជប៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង