Img 1426
Swift cc time

ព្រះមហាក្សត្រ និងសម្ដេចម៉ែយាងទៅប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នាព្រឹកថ្ងៃទី២៦ កុម្ភៈ នេះ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ ជាទៀតទាត់ រយៈពេល២ដងក្នុងមួយឆ្នាំ ព្រះអង្គទាំងទ្វេរតែងតែយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព តាមការយាងរបស់ក្រុមគ្រូពេទ្យជំនាញនៅប្រទេសចិន។

សូមជម្រាមថា កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើត«ក្រុមគ្រូពេទ្យ»ថែទាំ ព្រះរាជសុខភាពថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ការបង្កើតក្រុមគ្រូពេទ្យពេទ្យជំនាញនេះឡើង ក្រោយគេសង្កេតឃើញថា ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន យ៉ាងទៀងទាត់ក្នុងរយៈពេល ៦ខែម្តង តាមការយាងរបស់ក្រុមគ្រូពេទ្យចិន៕


Khcct banner

អត្ថបទទាក់ទង