Cctimesw1140xh150cm copy

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្ដុះបណ្ដាល«អប់រំបេតិកភណ្ឌ»ដល់សិស្សវិទ្យាល័យហ៊ុនសែនប្រាសាទបាគង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៣ កុម្ភៈ បានសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន បើកវគ្គបណ្ដុះបណ្ដាល អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៥៦នាក់។

អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ក្នុងឆ្នាំ២០២៤នេះ។ កម្មវិធីអប់រំបេតិកភណ្ឌ មានគោលបំណងឱ្យកូនចៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរយល់ពីតួនាទីរបស់ខ្លួន ក្នុងនាមអ្នកស្នងតំណក្នុងការថែរក្សា និងអភិរក្សតម្លៃអង្គរជារហូតទៅកុំឱ្យបាត់បង់។ បន្ថែមពីនេះ ពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ គួរមានមោទនភាពលើខ្លួនឯង ដែលបានកើតលើទឹកដីប្រាសាទបុរាណ ដែលអន្ដរជាតិឱ្យតម្លៃ និងត្រូវបានលើកតម្កើងខ្ពស់។

សូមជម្រាបថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា អង្គការមរតកវប្បធម៌ និងអាជ្ញាធរក្នុងតំបន់មួយចំនួននៃរមណីយដ្ឋានអង្គរ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី«កម្មវិធីអប់រំបេតិកភណ្ឌ»។ កម្មវិធីនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្ដុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគេចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ ជាពិសេសយល់ដឹងអំពីតួនាទីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងអាចធ្វើជាគំរូដល់សហគមន៍របស់ខ្លួនថែមទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង