681 ezgif.com resize
Swift cc time

ឱកាសម្រាប់យុវជនដែលស្រលាញ់សិល្បៈវប្បធម៌ខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ប្រកាសជ្រើសរើសយុវជន យុវនារី ដែលស្រលាញ់សិល្បៈវប្បធម៌ខ្មែរ ដើម្បីហាត់រៀនរបាំបុរាណ របាំប្រពៃណី ល្ខោនខោល ដោយឥតគិតថ្លៃ។ កាលបរិច្ឆេទផុតកំណត់ចុះឈ្មោះនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

យុវជន យុវនារី ដែលស្រលាញ់សិល្បៈវប្បធម៌ខ្មែរ នេះជាឱកាសនៃការចាប់យកចំណេះ ជំនាញ និងបំពេញក្ដីស្រមៃបានមកដល់ហើយ។ តាមរយៈគេហទំព័រហ្វេសប៊ុក ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បានប្រកាសជ្រើសរើសយុវជន យុវនារី ហាត់រៀនរបាំបុរាណ របាំប្រពៃណី ល្ខោនខោល ដោយឥតគិតថ្លៃ។

យុវជន ដែលបានចុះឈ្មោះ និងត្រូវមកធ្វើតេស្ដ នៅថ្ងៃទី៣ មីនា វេលាម៉ោង ៧ព្រឹក នៅសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ សម្រាប់ការហាត់រៀនធ្វើឡើង រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១១ ព្រឹក នៅសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។ សាធារណជន យុវជន សិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍ និងស្រលាញ់សិល្បៈ វប្បធម៌ខ្មែរ អាចចូលរៀន និងចុះឈ្មោះបានតាមដំណ https://t.me/+dizt-e7_p0w1MGZl ៕ 


Khcct banner

អត្ថបទទាក់ទង