681 ezgif.com resize
Swift cc time

និស្សិតកម្ពុជា៧រូបបានបញ្ចប់ការសិក្សាថ្នាក់«បណ្ឌិត និងអនុបណ្ឌិត»ពីកូរ៉េ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កូរ៉េ៖ យុវជនកម្ពុជា ៧រូប កាលពីពេលថ្មីៗកន្លងទៅនេះ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ពីសាកលវិទ្យាល័យ Soonchunhyang ទីក្រុង Asan ប្រទេសកូរ៉េខាងត្បូង។ នៅក្នុងនោះ មាននិស្សិតចំនួន ២រូប បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និងនិស្សិត ៥រូបផ្សេងទៀត បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត។

កញ្ញា ពីន គន្ថា បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែក ICT Convergence ពី Soonchunhyang University នៃទីក្រុង Asan។ និស្សិតថ្នាក់បណ្ឌិតមួយរូបទៀត លោក វ៉ា ហុងលី ក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ដោយជោគជ័យ ផ្នែក Software Convergence ពីសាកលវិទ្យាល័យ Soonchunhyang ដូចគ្នា។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ នេះ មាននិស្សិតកម្ពុជាសិក្សានៅប្រទេសកូរ៉េខាងត្បូងជាច្រើន បានបញ្ចប់ការដោយជោគជ័យ ដែលមានទាំងថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាដើម។ នៅក្នុងនោះ ក៏មាននិស្សិតមួយចំនួន ក្រោយពីបានបញ្ចប់ការសិក្សា ក៏ទទួលបានឱកាសការងារ នៅប្រទេសកូរ៉េ តែម្ដង។ តួយ៉ាង ដូចលោក ច្រឹក ធាន់ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភ្លាម ក៏បានចូលបម្រើការងារនៅក្រុមហ៊ុនផលិតរ៉ូបូត STS_Robotech លំដាប់កំពូលនៅប្រទេសកូរ៉េខាងត្បូង៕

លោក ច្រឹក ធាន់


Khcct banner

អត្ថបទទាក់ទង