Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជនខ្មែរ៥រូបបញ្ចប់ការសិក្សាថ្នាក់«បរិញ្ញាបត្រ និងអនុបណ្ឌិត»ពីកូរ៉េដោយជោគជ័យ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

កូរ៉េ៖ យុវជនកម្ពុជា៥រូប កាលពីពេលថ្មីនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត ពីប្រទេសកូរ៉េខាងត្បូង។ នៅក្នុងនោះ យុវជនមួយរូប បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិ Kangwon នៃទីក្រុងChuncheon និងយុវជនបួនរូបទៀតបានបញ្ចប់ការពីសាកលវិទ្យាល័យជាតិ Jeonbuk នៃទីក្រុងJeonju។

យុវជនកម្ពុជា៥រូប កាលពីពេលថ្មីនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត ដោយជោគជ័យ ពីប្រទេសកូរ៉េខាងត្បូង។ នៅក្នុងនោះ កញ្ញា សារ៉ន សាមឌី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញ Electric Engineering នៅសាកលវិទ្យាល័យជាតិ Jeonbuk (Jeonbuk National University) នៃទីក្រុងJeonju ។

ជាមួយគ្នានោះ លោក ស្រួ យុទ្ធធឿន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រជំនាញ Agricultural នៅសាកលវិទ្យាល័យជាតិ Kangwon (Kangwon National University) នៃទីក្រុង Chuncheon។ លោក ស៊ុន ថារ៉ា ជំនាញផ្នែក Electric Engineering នៅសាកលវិទ្យាល័យជាតិ Jeonbuk។ លោក សឹង ច័ន្ទតារា និងកញ្ញា គាន ច័ន្ទជតា ក៏បានបញ្ចប់ការសិក្សាជំនាញ Agricultural biology នៅសាកលវិទ្យាល័យជាតិ Jeonbuk។

សូមជម្រាបជូនថា កាលពីកន្លងទៅថ្មីៗនេះ ក៏មានយុវជនខ្មែរមួយរូប លោក ច្រឹក ធាន់ សមាជិកផ្នែកវប្បធម៌ និងកីឡា នៃសមាគមនិស្សិតខ្មែរនៅប្រទេសកូរ៉េ ទើបបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ភ្លាម ក៏បានចូលបម្រើការងារនៅក្រុមហ៊ុនផលិតរ៉ូបូត STS_Robotech លំដាប់កំពូលនៅប្រទេសកូរ៉េខាងត្បូង។ នេះសបញ្ចាក់ថា និស្សិតខ្មែរពិតជាមានសម្ថតភាពពេញលេញ និងមានចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ដើម្បីទទួលបាននូវការងារមួយច្បាស់លាស់ ឱ្យសាកសមទៅនឹងការខិតខំប្រែងរៀនសូត្រ៕ 

លោក ច្រឹក ធាន់  ចូលបម្រើការងារនៅក្រុមហ៊ុនផលិតរ៉ូបូត នាប្រទេសកូរ៉េខាងត្បូង ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង