Cctimesw1140xh150cm copy

សាលារៀន៣ និង មណ្ឌលសុខភាព១ ជាប់«លេខ១»ផ្នែកផ្តល់សេវាសាធារណៈល្អ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាលារៀនចំនួន៣ នៅក្នុងខេត្តប៉ៃលិន ស្វាយរៀង និង ខេត្តបាត់ដំបង ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំកម្រិតអនុវិទ្យាល័យ និងកម្រិតសាលាបឋមសិក្សា និង មណ្ឌលសុខភាពសំរោង ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ បានជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យសុខាភិបាល។

អនុវិទ្យាល័យភ្នំយ៉ាត នៅខេត្តប៉ៃលិន សាលាបឋមសិក្សាស្វាយជ្រំ នៅខេត្តស្វាយរៀង និង សាលាបឋមសិក្សា សម្ដេច ជា ស៊ីម នៅខេត្តបាត់ដំបង បានជាប់លេខមួយ ជាអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំកម្រិតអនុវិទ្យាល័យ និងកម្រិតសាលាបឋមសិក្សា។ ជាមួយគ្នានោះ មណ្ឌលសុខភាពសំរោង ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ក៏បានជាប់លេខ១ ជាអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យសុខាភិបាល។

ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺជាការបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្តដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង