Smart saver cctime web bannertif

កម្មកររោងចក្រជាង៣៤ម៉ឺននាក់ចូលរួមយុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនរោងចក្រចូលរួមផ្សព្វផ្សាយ ពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានកើនឡើងបានចំនួន ៤៤៨រោងចក្រ ស្មើ៥៩៤លើក និងមានអ្នកចូលរួមសរុប៣៤៧,០២០នាក់។

គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក មានចំនួនរោងចក្រចូលរួមផ្សព្វផ្សាយ ពីយុទ្ធនាការ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានកើនឡើងបានចំនួន ៤៤៨រោងចក្រ ស្មើ៥៩៤លើក និងមានអ្នកចូលរួមសរុប៣៤៧,០២០នាក់។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សិស្សានុសិស្ស ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការនី ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានចំនួន ៣៣,១៦០នាក់ បន្ថែមទៀតហើយ ដែលក្នុងនោះរួមមាន សាលារៀន ចំនួន ១០០សាលា តាមរយៈការចូលរួមពីលោកគ្រូអ្នកគ្រូ ចំនួន ១,១១១នាក់ សិស្សានុសិស្ស ចំនួន ២៩,៦៩៧នាក់ ពលរដ្ឋ/អាជីវករ ចំនួន ២២៥នាក់ និងរោងចក្រ សហគ្រាស ចំនួន ៥ ដែលមានកម្មករ កម្មការនី ចំនួន ២,១២៧នាក់។

សូមជម្រាបថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ត្រូវបានចូលរួមអនុវត្តក្នុងរាជធានី-ខេត្ត ចំនួន ១៤ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេៈ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តរតនគីរី ខេត្តព្រះសីហនុ និងខេត្តកំពត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង