681 ezgif.com resize
Moneygramott moi1280x163px

អង់គ្លេសផ្តល់មូលនិធិ ៣,៨លានដុល្លារ ដើម្បីបោសសម្អាតមីននៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃទី២០កុម្ភៈ បានប្រកាសផ្តល់មូនិធិថ្មីបន្ថែមចំនួន ៣,៨ លានដុល្លារ ដើម្បីបោសសំអាតមីន និងអប់រំសហគមន៍អំពីហានិភ័យដែលពាក់ព័ន្ធនៅប្រទេសកម្ពុជា។

មូលនិធិថ្មីនេះនឹងអនុញ្ញាតឱ្យដៃគូរបស់រដ្ឋាភិបាលអង់គ្លេស មាន អង្គការម៉ែកកម្ពុជា និង អង្គការហេឡូត្រាស្តនៅកម្ពុជា ក្នុងការ៖ ដំណើរការកម្មវិធីអប់រំអំពីការដោះមីន និងការសង្គ្រោះជីវិត និងហានិភ័យនៅក្នុងប្រទេសកម្ពុជា។ រំដោះ​​ដី​ដែល​បោសសម្អាតរួច លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​ស្តារ​ជីវភាព​រស់​នៅ។

ក្រោមកិច្ចសន្យា GMAP3 អង្គការ MAG នឹងផ្តល់ការបោសសំអាត និងកម្ចាត់អាវុធជាតិផ្ទុះ (EOD)នៅក្នុងខេត្តបាត់ដំបង (នៅភាគខាងលិចនៃប្រទេស) ហើយ HALO នឹងផ្តល់ការបោសសំអាតមីន ការអប់រំពីហានិភ័យ និង EOD នៅខេត្តភាគខាងលិចនៃខេត្តបាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ព្រះវិហារ ពោធិ៍សាត់ និងកោះកុង៕

Khcct banner

អត្ថបទទាក់ទង