Yearendyearend1140x150

«ទិវាអំណានជាតិលើកទី៩» នឹងប្រព្រឹត្តទៅនៅថ្ងៃ ៩-១១មីនា នៅសាលាតិចណូ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ពិព័រណ៍សៀវភៅនឹងចូលរួមរៀបចំទិវាអំណានជាតិលើកទី៩ រយៈពេលបីថ្ងៃពី ថ្ងៃទី ៩ ដល់ ថ្ងៃទី ១១ មីនា ឆ្នាំ២០២៤ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បើយោងតាមការផ្សព្វផ្សាយរបស់គេហទំព័ររបស់ពិព័រណ៍សៀវភៅជាតិ បានឱ្យដឹងថា ឆ្នាំនេះ ទិវាជាតិអំណាន នឹងប្រព្រឹត្តឡើងរយៈពេលបីថ្ងៃនៅ វិទ្យាស្ថានបច្ចេកវិទ្យា (សាលាតិចណូ) ។

ការចូលរួមកម្មិវិធីនេះមិនមានការគិតថ្លៃនោះឡើយ ដែលសិស្សានុសិស្ស យុវជន ឬ មហាជនទូទៅអាចចូលរួមបានដោយសេរី និងអាចទទួលបានដឹងដំណឹងផ្សេងៗពាក់ព័ន្ធនឹងការអាន បូកផ្សំជាមួយនឹងការដាក់បង្ហាញស្តង់ជាច្រើនពាក់ព័ន្ធនឹងការអាន។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅចន្លោះម៉ោង ៨ព្រឹក ដល់ ៨យប់ នៅសាលាតិចណូ ដែលមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង