Yearendyearend1140x150

ស្រុកកំពង់ត្រឡាចក្លាយជាតំបន់សក្តានុពលដ៏ទាក់ទាញសម្រាប់ទេសចរបរទេស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ឆ្នាំង៖ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្លាយជាតំបន់សក្តានុពលដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស។ ស្ទើរតែរៀងរាល់ថ្ងៃតែងមានក្រុមភ្ញៀវទេសចរបរទេសធ្វើដំណើរតាមកប៉ាល់ និងរថយន្តក្រុងធំៗចូលមក ដើម្បីជិះរទេះគោដើរកម្សាន្តកាត់តាមទីជនបទរបស់ស្រុក និងជាពិសេសចូលទស្សនាគំនូរបុរាណ និងព្រះវិហារវត្តពោធិ៍រុក្ខារាមដែលជាសម្បត្តិបេតិកភណ្ឌជាតិមួយ មានអាយុកាលប្រមាណជាង១០០ឆ្នាំហើយ។

បើតាមក្រសួងព័ត៌មាន ព្រះវិហារវត្តពោធិ៍រុក្ខារាម នៅក្នុងវត្តពោធិ៍រុក្ខារាម ឬហៅវត្តចាស់ គឺជាវត្តដែលមានវ័យចំណាស់ ជាងគេមួយនៅកម្ពុជា ហើយអ្វីដែលពិសេសនោះ គឺមានផ្ទាំងគំនូរបុរាណពីសម័យលង្វែក ដែលបន្សល់ទុក ជាស្នាដៃមរតកវប្បធម៌ដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ។ វត្តពោធិ៍រុក្ខារាមឬហៅវត្តចាស់ស្ថិតនៅក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច គឺមានទីតាំង ប្រហែល៣គីឡូម៉ែត្រពីមាត់ទន្លេ ដូច្នេះទើបមានសក្តានុពលខ្លាំងសម្រាប់ទេចរបរទេស ដែលជិះរទេះគោ ពីមាត់ទន្លេ មកទស្សនានូវគំនូរ ដែលវិចិត្រករខ្មែរគូរដោយដៃ និងលាបពណ៌ដោយជ័រធម្មជាតិខ្មែរសុទ្ធសាធ។

វត្តពោធិ៍រុក្ខារាម ជាទីសក្ការៈបូជា បន់ស្រន់សុំសេចក្តីសុខ និងជាតំបន់ទេសចរណ៍ ប្រវត្តិសាស្រ្ត ដែលមានភ្ញៀវទេសចរមកលេងស្ទើរគ្រប់រដូវកាល ជាពិសេសនៅរដូវវិសម្សកាលរបស់ជនបរទេស ដែលភ្ញៀវទេសចរទាំងនោះខ្លះមកតាមរថយន្ត ខ្លះមកតាមកប៉ាល់ឈប់ចតនៅដៃទន្លេសាប បន្ទាប់មកនាំគ្នាជិះរទេះគោកម្សាន្តនិងទស្សនាទិដ្ឋភាពវាលស្រែ និងមកទស្សនារូបគំនូរនៅលើជញ្ជាំង ព្រះវិហារវត្តពោធិ៍រុក្ខារាម ដែលមានរូបគំនូរបុរាណ គូរតាំងពីសម័យមុន មានទឹកថ្នាំជាប់បានយូរ និងមាន អាយុកាលចាស់ជាងគេ ជាង ៤០០ឆ្នាំហើយ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង