Yearendyearend1140x150

ជនជាតិអាម៉េរិកម្នាក់ត្រូវបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទលើកុមារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ អង្គភាពការពារកុមារ និងកៃគូរពាក់ព័ន្ធ បានដំណើរការស៊ើបអង្កេតស៊ីជម្រៅទៅលើអតចរិត និងសកម្មភាពប្រចាំថ្ងៃរបស់បុរសជនជាតិអាម៉េរិកម្នាក់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា រហូតឈានដល់ការឃាត់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទលើកុមារ។

លោក Wilfred Willis Holley ធ្លាប់មានប្រវត្តិជាប់ទោសពីបទល្មើសកម្រិតធ្ងន់ដែលបានប្រព្រឹត្តទៅលើកុមារ នៅក្នុងប្រទេសផ្សេងៗមួយចំនួន និងត្រូវបានសមត្ថកិ្ចកម្ពុជាធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ជាលទ្ធផលនៃការស៊ើបអង្កេត និងការឃ្លាំមើលសកម្មភាពទំនាក់ទំនងជាមួយកុមារ លោក Holley ត្រូវបានសមត្ថកិច្ចធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា។

ការស៊ើបអង្កេតនេះ បានបង្ហាញអំពីការប្តេជ្ញារបស់ស្ថាប័ន្នពាក់ព័ន្ធទាំងឡាយ ក្នុងកិច្ចការពារកុមារពីបុគ្គលដូចជាលោក Holley ជាដើម។ នេះជាសារដ៏សំខាន់មួយផ្ញើរជូនទៅដល់ជនបរទេសទាំងឡាយដែលគិតថាប្រទេសកម្ពុជាមានការអត់ធ្មត់ចំពោះបុគ្គលបែបនេះ «កុំចូលមកប្រទេសកម្ពុជា យើងមិនស្វាគមន៍អ្នកទេ។ យើងនឹងកំណត់អត្តសញ្ញាណរបស់អ្នក និងធ្វើការឆ្លើយតបតាមនីតិវិធីច្បាប់»៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង