Cctimesw1140xh150cm copy

វៀតណាមបញ្ចូន«និស្សិតជាង១៣ម៉ឺននាក់»ទៅសិក្សានៅក្រៅប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
និស្សិតវៀតណាមនៅអាម៉េរិក/ VN Express

វៀតណាម៖ ប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ស្ថិតក្នុងលំដាប់កំពូលនៃបញ្ជីប្រទេសអាស៊ីអាគ្នេយ៍ដែលមាននិស្សិតសិក្សាបន្តនៅបរទេសច្រើនជាងគេ។ របាយការណ៍ដែលចេញផ្សយដោយ Acumen ដែលជាគេហទំព័រប្រឹក្សាផ្នែកអប់រំអន្តរជាតិ បានបង្ហាញថា សិស្សជាង ៣៥០,០០០ នាក់មកពីអាស៊ីអាគ្នេយ៍កំពុងសិក្សានៅបរទេសក្នុងឆ្នាំ ២០២២ ដែលធ្វើឱ្យក្លាយជាតំបន់ធំជាងគេទី ៣ នៅលើពិភពលោកសម្រាប់ការនាំសិស្សទៅសិក្សាបន្តនៅខាងក្រៅប្រទេសបន្ទាប់ពីប្រទេសចិន និងឥណ្ឌា។ក្នុងតំបន់អាស៊ានមាន វៀតណាមមានសិស្សទៅសិក្សាបន្តនៅក្រៅប្រទេសច្រើនជាងគេគឺមានចំនួន ១៣២.០០០នាក់ តាមពីក្រោយដោយឥណ្ឌូណេស៊ី និងម៉ាឡេស៊ី៥៦.០០០នាក់ និងថៃ៣២.០០០នាក់។

បើតាមរបាយការណ៍ដែលបានប្រើប្រាស់ទិន្នន័យពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិបានបង្ហាញថាគោលដៅកំពូលពីរសម្រាប់និស្សិតវៀតណាមគឺទៅបន្តនៅប្រទេសជប៉ុនដែលមានសិស្សជាង ៤៤,១០០ និងកូរ៉េខាងត្បូងដែលមានចំនួនជិត ២៥,០០០នាក់ ។ និស្សិតមកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃភាគច្រើនជ្រើសរើសចក្រភពអង់គ្លេស និងអូស្ត្រាលីក្នុងការបន្តសិក្សា។ ប្រទេសកំពូលផ្សេងទៀតសម្រាប់និស្សិតវៀតណាមដែលកំពុងសិក្សានៅបរទេសគឺអូស្ត្រាលី (១៤,១០០) និងកាណាដា (៩,០០០)។

របាយការណ៍របស់ Acumen បង្ហាញថាប្រទេសលោកខាងលិចប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែច្រើនពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ក្នុងការបញ្ជូននិស្សិតអាស៊ីអាគ្នេយ៍ទៅសិក្សានៅខាងក្រៅប្រទេស។គោលដៅរបស់ប្រទេសជប៉ុនគឺដើម្បីបង្កើនការចុះឈ្មោះជាអន្តរជាតិនិស្សិតរបស់ខ្លួនដល់ ៤០០,០០០ នាក់នៅឆ្នាំ ២០២៧ ហើយប្រទេសកូរ៉េខាងត្បូងមានចំនួន ៣០០,០០០ ហើយមហាអំណាចអាស៊ីបូព៌ាទាំងពីរបានសន្យាថានឹងផ្តល់ឱកាសការងារបន្ថែមទៀតសម្រាប់និស្សិតបរទេសដែលបានបញ្ចប់ការសិក្សា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង