Img 1426
Swift cc time

កម្ពុជា-កូរ៉េ ចុះMOUលើវិស័យបេតិកភណ្ឌវប្បធម៌

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាកម្ពុជា និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ នៅថ្ងៃទី១៩ កុម្ភៈ ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើវិស័យបេតិកភណ្ឌវប្បធម៌ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ អនុស្សារណៈនេះផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ។

អាជ្ញាធរជាតិអប្សរា នៃកម្ពុជា និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃប្រទេសកូរ៉េខាងត្បូង បានចុះអនុស្សារណៈនៃការយោគយល់គ្នា លើវិស័យបេតិកភណ្ឌវប្បធម៌ ដោយផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ។

ក្រៅពីការជួសជុលរួតបាកាណ នៃប្រាសាទអង្គរវត្ត ដែលមានសារៈសំខាន់ជាងគេ របស់ប្រទេសកម្ពុជាហើយនោះ កិច្ចសហប្រតិបត្តិការណ៍នេះ ក៏មានការបណ្តុះបណ្តាល និងការផ្លាស់ប្តូរនូវចំណេះដឹងទាក់ទងនិងបច្ចេកវិទ្យាថ្មីៗ ក្នុងការបង្ហាញទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕


Khcct banner

អត្ថបទទាក់ទង