យេម៉ែន៖ ប្រជាជនយេម៉ែន និងប៉ាឡេស្ទីនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា នៅទីលាន al-Sabeen ក្នុងទីក្រុង Sanaa របស់ប្រទេសយេម៉ែន ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប និងមានការចាត់តាំងរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកនាពេលថ្មីៗនេះ ចំពោះក្រុមហូទីដែលជាក្រុមភេរវករនៃប្រទេសយេម៉ែនផងដែរ។
លោក Ahmed Yehya ដែលជាក្រុមបាតុករម្នាក់ បាននិយាយថា ការចាត់តាំង លោក Ansar Allah (ក្រុហូទី) ដែលជាក្រុមភេរវករដ៏ធំនេះ បានផ្ដល់នូវបញ្ហាសន្តិភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀតចំពោះប្រជាជននៅក្នុងប្រទេស។ ហើយពួកគេជឿថា អាម៉េរិក និងអ៊ីស្រាអែល គឺជាប្រភពដែលបាននាំនូវបញ្ហាទាក់ទងទៅនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្ម។
ក្រុម ហូទីបានបង្កើនការវាយប្រហាររបស់ពួកគេនៅសមុទ្រក្រហម ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយទាមទារឱ្យបញ្ចប់ការវាយលុករបស់អ៊ីស្រាអែល និងការឡោមព័ទ្ធលើតំបន់ហ្គាហ្សា។ ក្រុមហូទីបានគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែន រួមទាំងរដ្ឋធានី Sanaa និងទីក្រុងកំពង់ផែសមុទ្រក្រហមយុទ្ធសាស្ត្រ Hodeidah ចាប់តាំងពីពួកគេបានបណ្តេញរដ្ឋាភិបាលយេម៉ែនដែលមានការទទួលស្គាល់ជាអន្តរជាតិនៅក្នុងឆ្នាំ ២០១៤៕