Cctimesw1140xh150cm copy

ក្រុមកុលសម្ព័ន្ធហ្គីណេសម្លាប់គ្នាបន្សល់សាកសព៦៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្គីណេ៖ មានសាកសពក្រុមកុលសម្ព័ន្ធដែលរស់នៅក្នុងព្រៃជ្រៅនៃប្រទេសហ្គីណេ ៦៤នាក់ ត្រូវបានគេរកឃើញនៅតាមបណ្តោយផ្លូវមួយនៅតំបន់ខ្ពង់រាបដាច់ស្រយាលរបស់ប្រទេសហ្គីណេដែលជាការកើនឡើងដ៏គួរឱ្យភ័យខ្លាចនៃអំពើហិង្សាដ៏រ៉ាំរ៉ៃរវាងកុលសម្ព័ន្ធសង្រ្គាមក្នុងតំបន់។

ជនរងគ្រោះត្រូវបានគេជឿថាជាអ្នកប្រយុទ្ធប្រឆាំងជាមួយកុលសម្ព័ន្ធដែលត្រូវបានស្ទាក់ចាប់ដោយក្រុមកុលសម្ព័ន្ធផ្សេងទៀតដែលហេតុការណ៍អាចនិងកើតឡើងកាលពីព្រលឹមថ្ងៃអាទិត្យ។ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតទីក្រុង Wabag ប្រហែល ៦០០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី Port Moresby ។តំបន់គ្មានច្បាប់នេះគឺជាកន្លែងនៃការសម្លាប់រង្គាលរវាងគូប្រជែងក្រុមកុលសម្ព័ន្ធ Sikin, Ambulin, Kaekin និងកុលសម្ព័ន្ធដទៃទៀត។

សាកសពខ្លះត្រូវគេកាប់អវយវៈ ហើយត្រូវបានទុកឱ្យអាក្រាតនៅតាមផ្លូវដោយមានដបស្រាបៀ និងកំប៉ុងដាក់លើទ្រូងរបស់ពួកគេ។ប៉ូលិសហ្គីណេនាព្រឹកថ្ងៃច័ន្ទនេះបានឲ្យដឹងថាការបាញ់ប្រហារគ្នាកំពុងបន្តនៅក្នុងជ្រលងភ្នំក្បែរនោះ ហើយសាកសពនៅតែត្រូវបានរកឃើញពីព្រៃក្បែរផ្លូវ។ ជំនួយការស្នងការប៉ូលីសលោក Samson Kua បាននិយាយថា "យើងជឿថានៅតែមានសាកសពមួយចំនួន នៅទីនោះនៅក្នុងព្រៃជាច្រើនទៀត"។ បន្ថែមពីនេះមិនទាន់មានការបញ្ចាក់ពីប៉ូលីសហ្គីណេបន្ថែមក្នុងការតាមចាប់ក្រុមសម្ព័ន្ធដែលពាក់ព័ន្ធក្នុងហេតុការណ៍ដ៏សាហាវមួយនេះឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង