Cctimesw1140xh150cm copy

យុវជនកម្ពុជាពីររូបចូលរួមជា «អ្នកស្ម័គ្រចិត្តអាស៊ាន» រយៈពេល២២ថ្ងៃ នៅឥណ្ឌូនេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ញា រុន រ៉ាតណារី នឹង កញ្ញា វិរៈ សុខអឹម ដែលជាយុវជនស្ម័គ្រចិត្តតំណាងកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមក្នុងកម្មវិធី ”អ្នកស្ម័គ្រចិត្តអាស៊ាន” រយៈពេល ២២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

បើយោងតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័រនៃនាយកដ្ឋានយុវជន បានឱ្យដឹងថា កម្មវិធីដែលយុវជនកម្ពុជានឹងចូលរួមជាអ្នកស្ម័គ្រចិត្តអាស៊ាននេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងជម្រុញដល់យុវជនស្ម័គ្រចិត្តអាស៊ានទាំងអស់ ចែករំលែកចំណេះដឹងរវាងគ្នាទៅវិញទៅមក ទាក់ទងនឹងប្រធានបទ “ការត្រៀមលក្ខណៈ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងសហគមន៍”។

គួរបញ្ជាក់ផងដែរថា កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ កុម្ភៈ ដល់ ថ្ងៃទី ១០ មីនា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង