Yearendyearend1140x150

ក្រសួងប្រៃសណីយ៍ផ្ដល់អាហារូបករណ៍១០០%សិក្សាជំនាញ iOS App Development

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាជំនាញ iOS App Development រយៈពេល ៦ខែ ដោយផ្ដល់អាហារូបករណ៍១០០% សម្រាប់និស្សិតឆ្នាំទី៣ ឬ ទី៤។ និស្សិត ដែលជាប់ក្នុងវគ្គជម្រុះនឹងប្រកាសឈ្មោះនៅថ្ងៃទី២២ កុម្ភៈ ហើយបេក្ខជនជាប់ក្នុងបញ្ជីសម្រាំងសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវឆ្លងកាត់ការប្រឡង និងសម្ភាសផ្ទាល់មាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ២០២៤។

ក្រសួងប្រៃសណីយ៍ និងមានការគាំទ្រពីក្រសួងអប់រំ រៀបចំការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាជំនាញ iOS App Development សម្រាប់និស្សិតឆ្នាំទី៣ ឬ ទី៤ ព្រមទាំងទទួលបានឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា។ អាហារូបករណ៍នេះ ផ្ដល់ជូន ៣០កន្លែង ដែលសិក្សារយៈពេល ៦ខែ ដោយចាប់ផ្ដើមចូលរៀននៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ វគ្គសិក្សានេះ សិក្សា ៨ម៉ោង ក្នុងមួយសប្ដាហ៍ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅសាកលវិទ្យាល័យ CamTech។

សិស្សនិស្សិត ដែលមានបំណងដាក់ពាក្យចូលរួមប្រកួតយកអាហារូបករណ៍នេះ ត្រូវមានសញ្ជាតិខ្មែរ ជាសិស្សរៀនឆ្នាំទី៣ និងទី៤ នៅសកលវិទ្យាល័យ និងមានអាយុក្រោម ៣០ឆ្នាំ។ និស្សិតត្រូវដាក់ពាក្យអនឡាញ និងឆ្លងកាត់ការវាយតម្លៃនៃការដាក់ពាក្យអនឡាញ។ សម្រាប់អ្នកជាប់ក្នុងវគ្គជម្រុះនឹងប្រកាសឈ្មោះនៅថ្ងៃទី២២ កុម្ភៈ។ បេក្ខជនជាប់ក្នុងបញ្ជីសម្រាំងសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវឆ្លងកាត់ការប្រឡង និងសម្ភាសផ្ទាល់មាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤-២៥ កុម្ភៈ។ សម្រាប់ឈ្មោះបេក្ខជនដែលជាប់ក្នុងវគ្គចុងក្រោយ នឹងប្រកាសនៅថ្ងៃទី២៨ ខែកុម្ភៈ ២០២៤។

សម្រាប់ការចុះឈ្មោះប្រឡង សូមដាក់ពាក្យតាមតំណនេះ https://go.gov.kh/mptc/nj97ls ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង