681 ezgif.com resize
Swift cc time

«មេកន្រ្ទាញ»មានតួនាទីដឹកនាំការសែនព្រេន និងមានទំនាក់ទំនងទៅនឹងព្រលឹង វិញ្ញាណដូនតា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

បាត់ដំបង់៖ លោក លៀង ឆឺត ត្រូវបានជ្រើសរើសជា «មេកន្រ្ទាញ ឬក្រាក់ស្រុក» តែសម្រាប់ជនជាតិដើមភាគតិចព័រ គេហៅថា តាខ្វាយ ឪខ្វាយ ឬម្ចាស់ស្រុក ចាប់តាំងពីឆ្នាំ១៩៩០ ដល់បច្ចុប្បន្ន។ មេកន្រ្ទាញ ឬតាខ្វាយ មានតួនាទីសំខាន់ណាស់នៅក្នុងសហគមន៍ ជាបង្គោលដឹកនាំការសែនព្រេន និងជាបុគ្គលដែលអ្នកភូមិគោរព និងមានទំនាក់ទំនងទៅនឹងព្រលឹង វិញ្ញាណដូនតា ដែលអាចអោយអ្នកភូមិសុំសេចក្តីសុខ ចៀសផុតពីគ្រោះចង្រៃ សុំការណែនាំ និងលាបំណន់ពីការធ្វើខុសប្រពៃណី។

លោក លៀង ឆឺត មានអាយុ ៨៣ឆ្នាំ ជាបុគ្គលត្រូវបានជ្រើសរើសជា «មេកន្រ្ទាញ ឬក្រាក់ស្រុក» តែសម្រាប់ជនជាតិដើមភាគតិចព័រ គេហៅថា តាខ្វាយ ឪខ្វាយ ឬម្ចាស់ស្រុក។ លោក លៀង ឆឺត ជាតាខ្វាយជំនាន់ទី៥ ចាប់តាំងពីឆ្នាំ១៩៩០ ដល់បច្ចុប្បន្ន នៃសហគមន៍ជនជាតិដើមភាគតិច ព័រ នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

មេកន្រ្ទាញ ឬតាខ្វាយ មានតួនាទីសំខាន់ណាស់នៅក្នុងសហគមន៍ ជាបង្គោលដឹកនាំការសែនព្រេន និងជាបុគ្គលដែលអ្នកភូមិគោរព និងមានទំនាក់ទំនងទៅនឹងព្រលឹង វិញ្ញាណដូនតា ដែលអាចអោយអ្នកភូមិសុំសេចក្តីសុខ ចៀសផុតពីគ្រោះចង្រៃ សុំការណែនាំ និងលាបំណន់ពីការធ្វើខុសប្រពៃណី។

បំរាមចំពោះតាខ្វាយ គឺហាមនិយាយកុហក ហាមផឹកស្រា ហាមសម្លាប់សត្វ ងូតទឹកមិនអោយអ្នកដទៃឃើញ និងមិនអោយចាកចេញពីភូមិលើសពី២ថ្ងៃ និងតមអាហារ ដូចជាសាច់គោ ទឹកដោះគោ ផ្លែទឹកដោះគោ។ តាខ្វាយ តម្រូវអោយទុកសក់វែង និងស្លៀកក្បិនជារៀងរាល់ថ្ងៃ៕


Khcct banner

អត្ថបទទាក់ទង