Cctimesw1140xh150cm copy

ក្រសួងប្រៃសណីយ៍រៀបចំការប្រកួត«សរសេរសំបុត្រថ្នាក់ជាតិ»លើកទី៣ ឆ្នាំ២០២៤

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ រៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ លើប្រធានបទ «រយៈពេល ១៥០ឆ្នាំ សហភាពប្រៃសណីយ៍សកលបានបម្រើមនុស្សជុំវិញពិភពលោកជាង ៨ជំនាន់។ ចាប់តាំងពីពេលនោះមកពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង»។ កាលបរិច្ឆេទផុតកំណត់ចុះឈ្មោះចូលរួមប្រកួត និងផ្ញើអត្ថបទសំណេរ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេព្យកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។ ក្រសួងប្រៃសណីយ៍បានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ លើប្រធានបទ «រយៈពេល ១៥០ឆ្នាំ សហភាពប្រៃសណីយ៍សកលបានបម្រើមនុស្សជុំវិញពិភពលោកជាង ៨ជំនាន់។ ចាប់តាំងពីពេលនោះមកពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង»។ ចូរសរសេរសំបុត្រទៅមនុស្សជំនាន់ក្រោយអំពីពិភពលោកដែលអ្នកសង្ឃឹមថាពួកគេទទួលមរតក។

ដើម្បីចូលរួមកម្មវិធីប្រកួតនេះ សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងអាយុពី៩ ដល់១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤)។ ជាពិសេស សរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ(មិនលើសពី៤ទំព័រ) ឬភាសាអង់គ្លេស(មិនលើសពី២ទំព័រ) បន្ទាប់មកផ្ញើពាក្យចុះឈ្មោះចូលរួមប្រកួត និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័សឯកជនណាមួយ ត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ មកក្រសួងប្រៃសណីយ៍ ឬអគ្គនាយកដ្ឋានប្រៃសណីយ៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក រាជធានីភ្នំពេញ ១២០២១០។

ជ័យលាភីដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន១០រូប នឹងត្រូវបានសម្ភាសន៍ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៣។ បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្តដូចខាងក្រោម៖

- ជ័យលាភីលេខ១ ៣លានរៀល មេដាយ ១គ្រឿង កាបូប១ និង សៀវភៅតែមប្រិ៍១ ឈុត

- ជ័យលាភីលេខ២ ២លានរៀល មេដាយ ១គ្រឿង កាបូប១ និង សៀវភៅតែមប្រិ៍១ ឈុត

- ជ័យលាភីលេខ៣ ១លានរៀល មេដាយ ១គ្រឿង កាបូប១ និង សៀវភៅតែមប្រិ៍១ ឈុត ។

ជ័យលាភីលេខ១នឹងត្រូវជ្រើសរើសឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៣ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង