Img 1426
Swift cc time

ថ្ងៃនៃក្តីស្រឡាញ់មាន«កូនផ្សោតកើតថ្មី»នៅអន្លង់កាំពី ខេត្តក្រចេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ រដ្ឋបាលជលផល និងអង្គការWWF អង្កេតឃើញកូនផ្សោតទើបកើតមួយក្បាល ដែលជាកូនផ្សោតទី២ ក្នុងឆ្នាំ២០២៤ ហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន៧ក្បាលទៀត នៅក្នុងអន្លង់កាំពី ខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ។

គួររំលឹកថា កាលពីថ្ងៃទី១១ កុម្ភៈ កន្លងទៅ រដ្ឋបាលជលផល និងអង្គការWWF បានប្រទះឃើញកូនផ្សោតកើតថ្មីទី១ នៃឆ្នាំ២០២៤ ហែលរួមនិងផ្សោតពេញវ័យ៦ក្បាលទៀត នៅអន្លង់កាំពី ខេត្រក្រចេះ។ ហើយក្នុងថ្ងៃនៃក្តីស្រឡាញ់ ម្សិលមិញ គេក៏ប្រទះឃើញកូនផ្សោតទី២ ហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន៧ក្បាលទៀត នៅក្នុងអន្លង់កាំពីដែរ។

សូមជម្រាបថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ ក្រុមអ្នកស្រាវជ្រាវ រួមគ្នាការពារសត្វផ្សោតទន្លេមេគង្គ និងលំហូរសេរីនៃទន្លេមេគង្គដែលទីជម្រករបស់ពួកវា ដើម្បីរក្សាធនធានដ៏មានតម្លៃឥតគណនានេះសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕


Khcct banner

អត្ថបទទាក់ទង