
ចិន៖ ភ្ញៀវទេចរជនជាតិចិនមួយក្រុម ដែលធ្វើដំណើរមកពីទីក្រុង ឆុងឈីង ប្រទេសចិន អង្គុយក្នុងធុងទឹកកកពិសារស៊ុបឆ្នាំងភ្លើង ដើម្បីផ្លាស់ប្ដូរបរិយាកាសថ្មីជាមួយស៊ុបឆ្នាំងភ្លើងដ៏ឆ្ងាញ់ពិសារ។
ភ្ញៀវទេសចរដែលធ្វើដំណើរកំសាន្តមកទីក្រុងឆុង ឈីងប្រទេសចិនបានអង្គុយក្នុងធុងទឹកកកពិសារស៊ុបឆ្នាំងភ្លើង បើទោះបី សីតុណ្ហភាពនៅទីក្រុងឆុងឈីង មិនថយចុះក៏ដោយ។
បើតាមរយៈភ្ញៀវដែលអង្គុយពិសារបែបនេះ បានឱ្យដឹងថា ពួកគេចង់រអង្គុយបែបនេះ ពួកគេចង់ទទួលអារម្មណ៍ត្រជាក់ និងស្រស់ស្រាយនៅលើផ្ទៃទឹក និងចង់ភ្លក់រសជាតិដ៏ពិសេសនៃស៊ុបឆ្នាំងភ្លើង។
ជាមួយគ្នានេះដែរ បុគ្គលិកក៏បានយកទឹកកកស្ងួត និងដុំទឹកកដាក់ចូលក្នុងធុងទឹក ដែលអាចឱ្យភ្ញៀវអង្គុយក្នុងធុងទឹកកកនោះដើម្បីចំអិនស៊ុបឆ្នាំងភ្លើង ធ្វើអោយភ្ញៀវទេសចរមានអារម្មណ៍រំភើបទទួលយកបទពិសោធន៍ពីរយ៉ាងផ្សេងៗគ្នាគឺអង្គុយក្នុងធុងទឹកកកពិសារស៊ុបឆ្នាំងភ្លើង៕

