Img 1426
Swift cc time

ទទួលបាន «សៀវភៅមួយក្បាលដោយឥតគិតថ្លៃ» ពី Little Library នៅថ្ងៃ១៤ កុម្ភៈ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Little Library ផ្តល់ជូនសៀវភៅមួយក្បាលដើម្បីបង្ហាញក្តីស្រឡាញ់ ក្នុងឱកាសអបអរសាទរ ទិវាផ្ដល់ជូនសៀវភៅអន្តរជាតិ និង ទិវានៃក្ដីស្រឡាញ់ទៅកាន់ប្រិយមិត្តអ្នកអាន ដែលគោរពគ្រប់លក្ខន្តិកៈ នៅថ្ងៃ១៤ កុម្ភៈ ២០២៤។

បើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់ Little Library បានឱ្យដឹងថា ដើម្បីអបអរសាទរ ទិវាផ្ដល់ជូនសៀវភៅអន្តរជាតិ និង ទិវានៃក្ដីស្រឡាញ់ ដោយនឹងធ្វើការចែកជូន សៀវភៅអានសរុបចំនួន១០០ ក្បាលនៅថ្ងៃ១៤ កុម្ភៈ ដោយអ្នកចូលរួមគ្រាន់តែធ្វើការចុច Like ទំព័រហ្វេសប៊ុកLittle Library Project និង ចុច Like និង ធ្វើការចែករំលែកការបង្ហោះនេះជាសាធារណៈ ដោយភ្ជាប់ជាមួយចម្លើយនៃសំណួរ “ហេតុអ្វីបានជាអ្នកចូលចិត្តអានសៀវភៅ?” ព្រមទាំង Mention មិត្តភក្ដិរបស់អ្នកចំនួន ៣ នាក់ នៅក្នុង comment និង Follow អ៊ីនស្តាក្រាម របស់ Little Library Project ។

ក្រោយធ្វើតាមលក្ខន្តិកៈខាងលើរួច អ្នកអាចទៅកាន់ទីតាំងដោយផ្ទាល់របស់ Little Library ដែលមានទីតាំងស្ថិតនៅ Green Community Mall ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីយកសៀវភៅមួយក្បាលដោយហ្វ្រី ដោយមិនមានការប្រកាសនោះទេ ពោលគឺធ្វើតាមលក្ខខណ្ឌ បានសៀវភៅមួយក្បាលតែម្តង ចន្លោះម៉ោង ៩ ព្រឹក ដល់ ម៉ោង ៤រសៀល ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ 010 545 660។

គួរបញ្ជាក់ផងដែរថា Little Library ជាគម្រោងមួយដែលមានការគាំទ្រពីប្រជាជនដែលរស់នៅក្នុងប្រទេសកួរ៉េ ហើយកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាតាមរយៈការបរិច្ចាគសៀវភៅតាមសាលារៀននៅបណ្តាខេត្តនានា និងទីក្រុងផងដែរដើម្បីចូលរួមចំណែកក្នុងការអានក្នុងប្រទេសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង