Cctimesw1140xh150cm copy

កូរ៉េខាងជើងបាញ់«មីស៊ីលឆ្លងទ្វីប»ជាច្រើនគ្រាប់នៅថ្ងៃ១៤កុម្ភៈនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រខាងកើតដែលជាការសាកល្បងអាវុធប្រភេទនេះលើកទីប្រាំចាប់តាំងពីខែមករាមក។ ការបាញ់មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងនេះធ្វើឡើងចំពេលភាពតានតឹងរវាង កូរ៉េខាងជើង និងត្បូងកំពុងតែស្ថិតនៅក្នុងបន្ទាន់ក្រហម។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកកំពុងវិភាគការបាញ់ចេញពីតំបន់មួយនៅឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសកូរ៉េខាងជើង។ យោធាកូរ៉េខាងត្បូងមិនបានផ្តល់ព័ត៌មានលំអិតភ្លាមៗនូវចំនួនពិតប្រាកដនៃមីស៊ីលដែលកូរ៉េខាងជើងបាញ់នៅឡើយទេ។ អ្នកជំនាញអះអាងថា កូរ៉េខាងជើងកំពុងបង្កើនសម្ពាធលើគូប្រជែងរបស់ខ្លួនក្នុងឆ្នាំដ៏ក្តៅគគុកនេះបូករួមទាំងការបោះឆ្នោតនៅកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ដែលការបាញ់នេះកូរ៉េខាងជើងកំពុងតែដុតកម្តៅឲ្យក្តៅថែមមួយកម្រិតទៀតជាមួយនិងអាម៉េរិក និងកូរ៉េខាងត្បូង។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញសេចក្តីថ្លែងការណ៍ស្តីបន្ទោសទៅកាន់កូរ៉េខាងត្បូង រួមទាំងការប្រកាសថា លោកមិនមានបំណងរឺហេតុផលណាមួយដើម្បីចចារបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរឡើយ ហើយលោកក៏បានគំរាមកម្ទេចកូរ៉េខាងត្បូងដោយនុយក្លេអ៊ែរ ប្រសិនបើមានការបង្កហេតុណាមួយដល់ដែនដីកូរ៉េខាងជើង។

ការបាញ់មីស៊ីលឆ្លងទ្វីបនេះថ្ងៃ ១៤ កុម្ភៈនេះគឺជាព្រឹត្តិការណ៍បាញ់មីស៊ីលលើកទីប្រាំមួយរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ រួមទាំងការសាកល្បងកាលពីថ្ងៃទី ១៤ ខែមករា នៃមីស៊ីលរយៈចម្ងាយឆ្ងាយដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍន៍មីស៊ីលក៏ដូចជានុយក្លេអ៊ែរប្រឆាំងជាមួយនិងសហរដ្ឋអាម៉េរិក។

កាលពីដើមឆ្នាំនេះ កូរ៉េខាងជើងបានសាកល្បងមីស៊ីល Cruise ថ្មីដែលត្រូវបានរចនាឡើងដើម្បីបាញ់ចេញពីនាវាមុជទឹក ហើយក៏ជាមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ ដែលមានសក្តានុពលអាចបាញ់ទៅដល់មូលដ្ឋានយោធាអាម៉េរិកក្នុងប្រទេសជប៉ុន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង