Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាល«ភាសាចិន»ឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ លើជំនាញភាសាចិន។ វគ្គបណ្តុះបណ្តាលភាសាចិន នេះ មានកម្រិតមូលដ្ឋាន និងកម្រិតបឋម ដែលចាប់ផ្ដើមបង្រៀន នាថ្ងៃទី២០ កុម្ភៈ ខាងមុខនេះ។

ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងចូលរួមជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសត្រៀមទទួលភ្ញៀវទេសចរចិន ក្រសួងទេសចរណ៍ សហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតមូលដ្ឋាន និង ភាសាចិនកម្រិតបឋមតាមប្រព័ន្ធអនឡាញ។

វគ្គបណ្តុះបណ្តាលទាំងពីរកម្រិត នឹងចូលរៀននាថ្ងៃទី២០ កុម្ភៈ សម្រាប់ថ្នាក់ភាសាចិនកម្រិតបឋម និងថ្នាក់ភាសាចិនកម្រិតមូលដ្ឋាន ចាប់ផ្តើមពីថ្ងៃ២២ កុម្ភៈ ខាងមុខនេះ។ យុវជន សិស្សនិស្សិត និងសាធារណជន ដែលមានបំណងសិក្សាភាសាចិន អាចធ្វើការចុះឈ្មោះសិក្សាតាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង