ភ្នំពេញ៖ កម្មវិធីវិញ្ញាបនបត្រយូហ្គា ផ្តល់អាហារូបករណ៍វគ្គបណ្តុះបណ្តាលយូហ្គារយៈពេល 4 សប្តាហ៍នៅក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើឱ្យអ្នកកាត់បន្ថយស្ត្រេស មានតុល្យភាពផ្លូវចិត្ត និងបង្កើនភាពច្នៃប្រឌិត។
បើតាមគេហទំព័រហ្វេសប៊ុក The Arts of Living Cambodia បានឱ្យដឹងថា កម្មវិធី «វិញ្ញាបនបត្រយូហ្គា» បានត្រលប់មកកម្ពុជាវិញហើយ និងកំពុងជ្រើសរើសបេក្ខជនកម្ពុជាដើម្បីចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល 4 សប្តាហ៍។
សម្រាប់វគ្គបណ្តុះបណ្តាលនេះ សិស្សអាចធ្វើការជ្រើសរើសវេនបានដូចជា វេនចុងសប្តាហ៍ពេលព្រឹក (សៅរ៍ និងអាទិត្យ ម៉ោង 8 ដល់ 11 ព្រឹក) វេនចុងសប្តាហ៍ពេលល្ងាច (សៅរ៍ និងអាទិត្យ ម៉ោង 4 ដល់ 7 យប់
3. វេនថ្ងៃធ្វើការ) និង វេនថ្ងៃ ច័ន្ទ - អង្គារ - ពុធ ( ម៉ោង 6 ដល់ 7:30) ។
ដើម្បីអាចចូលរួមវគ្គបណ្តុះបណ្តាលនេះបានបេក្ខជនត្រូវធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/WkdS3LQzeJqUF4Dn7 ដែលកម្មវិធីនឹងចាប់ផ្តើមពីថ្ងៃទី 19 ខែកុម្ភៈ ដល់ថ្ងៃទី 11 ខែមីនា។ ទីតាំងសម្ភាសន៍អាហារូបករណ៍គឺស្ថិតនៅ Art of Living Office, The Desk Flagship។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ 069 914 465។
គួរបញ្ជាក់ផងដែរថា កម្មវិធីវិញ្ញាបនបត្រយូហ្គា គឺជាវគ្គបណ្តុះបណ្តាលយូហ្គារយៈពេល 4 សប្តាហ៍នៅក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើឱ្យអ្នកកាត់បន្ថយស្ត្រេស មានតុល្យភាពផ្លូវចិត្ត និងបង្កើនភាពច្នៃប្រឌិត៕