681 ezgif.com resize
Moneygramott moi1280x163px

រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី៧ ខែធ្នូ ប្រារព្ធ«ទិវាជាតិអ្នកនិពន្ធ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាពឯកសារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ ដោយកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ។ ការកំណត់យកនេះ ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ។ នេះបើតាមអនុក្រឹត្យ ចេញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមមាត្រានៃអនុក្រឹត្យបានបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគមអ្នកនិពន្ធ ចូលរួមបំផុសដល់មន្ត្រីរាជការ សិស្ស និស្សិត កម្មករ និយោជិត និយោជក កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដើម្បីបង្កើតស្មារតីចូលរួមប្រឡងប្រណាំងស្នាដៃតែងនិពន្ធ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវរៀបចំទិវាជាតិអ្នកនិពន្ធ ដោយសហការជាមួយនឹងទីស្តីការគណៈរដ្ឋមន្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា និង សមាគមអ្នកនិពន្ធ៕

Khcct banner

អត្ថបទទាក់ទង