Cctimesw1140xh150cm copy

ខេត្តសៀមរាបគ្រោងដំណើរការសាកល្បង«រថយន្តក្រុង»របស់រដ្ឋពីក្រុងរុនតាឯក-ក្រុងសៀមរាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប គ្រោងដំណើរការអនុវត្តសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងរុនតាឯកតជោសន- ក្រុងសៀមរាប និងពីក្រុងសៀមរាប-ក្រុងរុនតាឯកតជោសែន ខេត្តសៀមរាប ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ កុម្ភៈ តទៅ។ ការដាក់ដំណើរការអនុវត្តរថយន្តក្រុងដឹកជញ្ជូនសាធារណៈ នេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។

ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ រដ្ឋបាលខេត្តសៀមរាប នឹងដាក់ឱ្យដំណើការសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប និងពីក្រុង សៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ដោយឥតគិតថ្លៃ ជូនសាធារណជន និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក។

សូមជម្រាបថា តំបន់រមណីយដ្ឋានអង្គរត្រូវបានរដ្ឋាភិបាលរៀងចំឡើងវិញ ដោយតម្រូវឱ្យពលរដ្ឋដែលរស់នៅតំបន់ការពារមួយនេះ ប្តូរទៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដោយក្នុង១គ្រួសារ ពលរដ្ឋទទួលបានដីមួយឡូត៍ មានទំហំ ទទឹង២០ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ និងជំនួយផ្សេងៗទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង