Cctimesw1140xh150cm copy

ក្រសួងបរិស្ថានត្រៀមបំពាក់«ម៉ាស៊ីន​ថត​»ជាង៤០០​គ្រឿង​តាមដានសត្វព្រៃនៅជួរភ្នំក្រវាញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា បានត្រៀមរៀបចំបំពាក់ម៉ាស៊ីនថតចំនួន ៤១០គ្រឿងបន្ថែមទៀត នៅក្នុងព្រៃនៃតំបន់អភិរក្សជួរភ្នំក្រវាញ ដើម្បីតាមដានសកម្មភាពសត្វព្រៃ និង បម្លាស់ទីរបស់​ពួក​គេ ព្រមទាំងជាផ្នែកមួយនៃការការពារ និង អភិរក្សសត្វព្រៃ​។ការបំពាក់នេះ គឺតម្រូវឱ្យមានម៉ាស៊ីនថតចំនួនមួយ ក្នុង​មួយគីឡូម៉ែត្រ ហើយ​ការ​​ដាក់​​​នេះ​ធ្វើឡើង​​​​រយៈ​ពេល​ ៣​ខែ ​ក្នុង​រដូវ​ប្រាំង និង​រដូវ​វស្សា ដែល​អាច​វិភាគ​បាន​នូវ​ប្រភេទសត្វ​ជា​អាហារសម្រាប់ស្តារសត្វខ្លាធំបាន។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានពន្យល់ថា បំពាក់ម៉ាស៊ីនថតសកម្មភាពសត្វព្រៃនេះ នឹងផ្តល់នូវទិន្នន័យជាក់លាក់របស់ធនធានសត្វព្រៃ តើអាចគ្រប់គ្រាន់សម្រាប់សត្វខ្លាធំ។ជួយអ្នកអភិរក្សក្នុងការរៀបចំផែនការដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់ តើត្រូវបង្កាត់ពូជសត្វព្រៃបន្ថែម ឬផ្តល់សត្វគោ ឬក្របីស្រុកជំនួស។ សិក្សាពីដង់ស៊ីតេសត្វព្រៃដែលជាចំណីរបស់សត្វខ្លាធំ​ និង សិក្សាពីរបាយនិងភាពសំបូររបស់សត្វព្រៃដែលជាចំណីរបស់សត្វខ្លាធំ។

គួរបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ​ដៃគូ Wildlife Alliance, Conservation International, Fauna & Flora International និង គម្រោង Cambodia Sustainable Landscape & Ecotourism Project បានចុះសិក្សា បានប្រមាណ ៣៨២ ម៉ាស៊ីនថត​ស្វ័យ​ប្រវត្ត ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ តែចំនួនពិតប្រាកដអាចច្រើនជាងនេះ ព្រោះបើតាមយោងតាមទិន្នន័យគិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីសិក្សាវត្តមាននិងអវត្តមានសត្វព្រៃដែលមានដោយកម្រនិងជិតផុតពូជ ក្នុងគោលបំណងរៀបចំកំណត់តំបន់គ្រប់គ្រង និង ផែនការគ្រប់គ្រង និងសិក្សាពីដង់ស៊ីតេសត្វព្រៃដែលជាចំណីរបស់សត្វខ្លាធំ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង