សៀមរាប៖ សត្វទន្សោងឈ្មោល១ក្បាល ត្រូវបានគេប្រទះឃើញនៅចំណុចម្តុំត្រពាំងពើក ក្នុងភូមិសាស្រ្ត ភូមខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ សត្វទន្សោង ដែលត្រូវបានគេប្រទះឃើញនោះ មានអាការៈរបួសជើងម្ខាង និងបាក់ចុងស្នែងម្ខាង។
នៅអំឡុងពេលចុះល្បាត មន្ត្រីឧទ្យានុរក្សបានប្រទះឃើញសត្វទន្សោងឈ្មោល១ក្បាល មានអាការៈរបួសជើងម្ខាង បាក់ចុងស្នែងម្ខាង (ដាច់ហ្វូងពីគេ) នៅចំណុចម្តុំត្រពាំងពើក ក្នុងភូមិសាស្រ្ត ភូមខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមការសនិ្នដ្ឋាន សត្វទន្សោងនោះមានដំបៅជើងដោយសារជាប់អន្ទាក់។
ករណីនេះ មន្ទីរបរិស្ថានខេត្តសៀមរាប បាននឹងកំពុងសម្របសម្រួលជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ក្នុងការជួយសង្គ្រោះ និងបានឲ្យមន្ត្រីឧទ្យានុរក្សផ្សព្វផ្សាយដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការជួយការពារបន្ថែម ជៀសវាងការបរបាញ់៕