Cctimesw1140xh150cm copy

បុណ្យចូលឆ្នាំចិន៣ថ្ងៃ ទេសចរជិត៩ម៉ឺននាក់ មកកម្សាន្តខេត្តបាត់ដំបង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរចំនួន ៨៩,៤៤៦នាក់ មកកម្សាន្ដខេត្តបាត់ដំបង ដែលចំនួននេះកើនឡើង ១៥.៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៣។ នេះបើតាមការឲ្យដឹងពីប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

លោក អ៊ុច ភុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មានប្រសាសន៍ថា រយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរចំនួន ៨៩,៤៤៦នាក់ មកកម្សាន្ដខេត្តបាត់ដំបង ដែលចំនួននេះកើនឡើង ១៥.៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ មានចំនួន៧៧,១៩០នាក់។ ក្នុងនោះភ្ញៀវជាតិ ចំនួន៨៨,៥៧២នាក់ កើនឡើង១៥.៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៦,៤៩៤ នាក់ ភ្ញៀវអន្តរជាតិ ចំនួន៨៧៤នាក់ កើនឡើង២៥.៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៦៩៦នាក់ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងទៀតថា សម្រាប់ថ្ងៃទី០១ នៃបុណ្យចូលឆ្នាំចិន ភ្ញៀវសរុបចំនួន ១៥,៤៩៦នាក់ ក្នុងនោះភ្ញៀវជាតិ១៥,២៥៨ នាក់ ភ្ញៀវអន្តរជាតិ២៣៨ នាក់ ។ ថ្ងៃទី២ ភ្ញៀវសរុបចំនួន ៣៩,០៩៩ នាក់ ក្នុងនោះ ភ្ញៀវជាតិ៣៨,៨០៥នាក់ ភ្ញៀវអន្តរជាតិ២៩៤ នាក់ និងថ្ងៃទី៣ ភ្ញៀវសរុបចំនួន ៣៤,៥៥៧នាក់ ក្នុងនោះភ្ញៀវជាតិ៣៤,២១៥ នាក់ ភ្ញៀវអន្តរជាតិ៨៧៤នាក់ ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង