Cctimesw1140xh150cm copy

ស្លាប់២៨នាក់ក្រោយមានការ«បំផ្ទុះគ្រាប់បែក»ពីរកន្លែងក្នុងប្រទេសប៉ាគីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្ស ២៨នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកពីរដាច់ដោយឡែកពីគ្នានៅខាងក្រៅការិយាល័យបេក្ខជនបោះឆ្នោតនៅភាគនិរតីនៃប្រទេសប៉ាគីស្ថានការបំផ្ទុះនេះកើតឡើងនៅមុនថ្ងៃបោះឆ្នោតជាតិ ដែលបង្កឡើងដោយអំពើហិង្សា និងការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយកំឡុងពេលបោះឆ្នោត។ មន្ត្រីសន្តិសុខជាងកន្លះលាននាក់ត្រូវបានដាក់ពង្រាយនៅមុនការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ក្នុងប្រទេសប៉ាគីស្ថាន ដោយអាជ្ញាធរបានចែកចាយសន្លឹកឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតជាង ៩ម៉ឺនសន្លឹកទៅកាន់កន្លែងមានបញ្ហា។មានឧប្បត្តិហេតុសន្តិសុខជាច្រើននៅក្នុងការទៅបោះឆ្នោត ដោយយ៉ាងហោចណាស់បេក្ខជនពីរនាក់ត្រូវបានបាញ់សម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសដោយសារការគំរាមគំហែងពីអ្នកបង្ករ។

លោក Jan Achakzai រដ្ឋមន្ត្រីក្រសួងព័ត៌បានឲ្យដឹងថា "គោលបំណងនៃការបំផ្ទុះនៅថ្ងៃបោះឆ្នោតគឺដើម្បីបំផ្លិចបំផ្លាញការបោះឆ្នោត" ហើយបើទោះបីជាមានការផ្ទុះនៅថ្ងៃនេះក៏ដោយ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកជាធម្មតា។ការផ្ទុះឧបករណ៍បំផ្ទុះដំបូងបង្អស់ក្នុងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្ស ១៦ នាក់នៅជិតការិយាល័យរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីក្រុង Quetta និង ១០០ គីឡូម៉ែត្រពីព្រំដែនអាហ្វហ្គានីស្ថាន។

មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់ AFP ថា "ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងផ្សារធំនៃតំបន់ទីក្រុង ដែលជាកន្លែងការិយាល័យបោះឆ្នោតរបស់ធំក្នុងប្រទេសហើយត្រូវបានកំណត់គោលដៅដោយក្រុមភារវករ" ។លោក Achakzai ឲ្យដឹងទៀតថាមានមនុស្សសរុបចំនួន ៣៤ នាក់បានរងរបួសនៅក្នុងការវាយប្រហារទាំងពីរ។ ក្រុមមន្រ្តីប៉ាគីស្ថានកំពុងតែបើកការស៊ើបអង្កេតនិងស្វែងរកអ្នកដែលពាក់ព័ន្ធជុំវិញនៃការបំផ្ទុះគ្រាប់បែកក្នុងថ្ងៃបោះឆ្នោត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង