681 ezgif.com resize
Swift cc time

សមត្ថកិច្ចឃាត់យានយន្ដល្មើស ១០២គ្រឿងនៅភ្នំពេញយប់មិញ ក្នុងយុទ្ធនាការរឹតបន្ដឹងច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើសចំនួន១០២គ្រឿង ក្នុងនោះរថយន្តចំនួន ៣៤គ្រឿង និងម៉ូតូ ៦៨គ្រឿង។

តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន ១០២គ្រឿង (រថយន្ត ចំនួន ៣៤គ្រឿង និងម៉ូតូចំនួន ៦៨គ្រឿង)៖

ទី១៖ ល្មើសជាតិស្រវឹង ចំនួន៦៦គ្រឿង, កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន២៨គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន២១នាក់, អ្នកបើកបររថយន្ត ចំនួន០៧នាក់, កម្រិត ០.៤០ mg/L ឡើង ចំនួន៣៨គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន២៤នាក់, អ្នកបើកបររថយន្ត ចំនួន១៤នាក់។

ទី២៖ បទល្មើសផ្សេងៗ ចំនួន៣៦គ្រឿង, អត់មួកសុវត្ថិភាព ចំនួន២១គ្រឿង, ម៉ូតូអត់កញ្ចក់មើលក្រោយ ចំនួន០១គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៤គ្រឿង, រថយន្តដឹកលើសចំណុះ ចំនួន០៨គ្រឿង, រថយន្តប័ណ្ណបើកបរខុសប្រភេទ ចំនួន០១គ្រឿង និងម៉ូតូមានសារធាតុញៀន ចំនួន០១គ្រឿង៕

Khcct banner

អត្ថបទទាក់ទង